Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា-ថៃ សម្របសម្រួលនីតិវិធីពលរដ្ឋខ្មែរ ៥១នាក់ មកមាតុប្រទេសវិញ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ោបប៉ែត ៖លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសហការជាមួយស្ថាប័នពាក់ព័ន្ធច្រកទ្វារអន្តរជាតិប៉ោយប៉ែតទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់៥១នាក់ ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ពលករខ្មែរដែលថៃចាប់បញ្ជូនមានចំនួនសរុប៥១នាក់ ក្នុងនោះស្រី ១៦នាក់ ត្រូវបានទទួលដោយការយកចិត្តទុកដាក់និងបានចែកអាហារសម្រន់ដល់ពួកគាត់មានបាយសាច់ជ្រូក ពងទារខ និងទឹកសុទ្ធ ក្នុងនោះម្នាក់ៗទទួលបានបាយ ០១ប្រអប់ និងទឹកសុទ្ធតាមតម្រូវការរបស់គាត់គ្រប់ៗគ្នា ។ 

តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋទាំងអស់ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត។

សូមបញ្ជក់ថា ជាបន្តបន្ទាប់ភាគីថៃតែងចាប់បញ្ជូនពលករខ្មែរដែលឆ្លងដែននិងរស់នៅដោយខុសច្បាប់បញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិក្រោយព្រំដែនគោកកម្ពុជាថៃបានបិទទាំងស្រុងជាងមួយឆ្នាំហើយ៕

ដោយ ៖ អេម ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម