Connect with us

ព័ត៌មានជាតិ

ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជំរុញក្រុមហ៊ុន Asiana Airlines បើកជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប

បានផុស

នៅ

លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានជួបពិភាក្សាការងារជាមួយ លោក Song Bo Young នាយកប្រតិបត្តិនៃក្រុមហ៊ុន Asiana Airlines ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល មកកាន់ខេត្តសៀមរាប។ ជំនួបនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Asiana ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី០២ ខែកក្កដា​ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួប  ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើស្ថានភាពទូទៅនៃការធ្វើដំណើរទៅមកតាមអាកាសចរណ៍ Asiana Airlines របស់ប្រជាជនកម្ពុជា និងកូរ៉េ ព្រមទាំងបានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនខ្មែរ ដែលតែងតែទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Asiana Airlines និងដើម្បីបង្កើនចំនួនអ្នកទេសចរកូរ៉េទៅទស្សនាប្រទេសកម្ពុជា។

លោកឯកអគ្គរាជទូត បានលើកឡើងថា មានភ្ញៀវទេសចរកូរ៉េ និងបរទេសជាច្រើនមានបំណងទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា ដូច្នេះសង្ឃឹមថា ក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅកាន់ខេត្តសៀមរាប ដើម្បីសម្រួលដល់អ្នកទេសចរ ដែលមានបំណងធ្វើដំណើរកំសាន្តដោយផ្ទាល់ទៅកាន់ខេត្តទេសចរណ៍វប្បធម៌មួយនេះ។

ជាការឆ្លើយតប លោក Song បានជម្រាបជូន លោកឯកអគ្គរាជទូត ថាក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាពក្នុងការរៀបចំជើងហោះហើរត្រង់ទៅខេត្តសៀមរាប នាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម