Connect with us

ព័ត៌មានជាតិ

គម្រោងគ្រួសាររឹងមាំ ផ្ដល់នូវសុភមង្គលដល់ប្រជាពល​​រដ្ឋ

បានផុស

នៅ

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខា​ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាត​​ពីលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ចុះសហការជាមួយក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ដើម្បីពិនិត្យ និងបន្តអនុវត្តការងារគ្រួសាររឹងមាំ (Strong family) ដែលជាគម្រោងមួយបង្កើតដោយអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀនឧក្រិដ្ឋកម្ម (UNODC) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់ប្រជាសហគមន៍ដែលនឹងក្លាយជាគ្រួសារដែលមានបទពិសោធន៍ក្នុងការអប់រំកូនចៅកុំឲ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនតាមរយៈការចូលរួមនៅគម្រោងគ្រួសាររឹងមាំនេះ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបញ្ជាក់ជូនថា គម្រោងគ្រួសាររឹងមាំនេះ គឺជាមាគ៌ាមួយដែលផ្ដោតសំខាន់ទៅលើវេទិកាគ្រួសារដែលចំណាយពេលចាប់ពី ៥នាទីឡើងទៅក្នុងមួយថ្ងៃតាមរយៈការទទួលព័ត៌​មាន​ពីកូនចៅឆ្លើយតបរាល់សំណើសំណូមពររបស់កូនចៅផ្ដល់ភាពកក់ក្តៅដល់កូនចៅហើយកូនចៅនឹង​សហ​ការ​ផ្ដល់នូវព័ត៌មានផ្សេងៗ ដែលគាត់បានជួបប្រទះនៅសង្គមក្រៅពីគ្រួសារ ឪពុកម្ដាយអាណាព្យាបាលងាយទទួលបាននូវរាល់ការប្រព្រឹត្តរបស់កូនចៅនៅខាងក្រៅហើយយើងក៏ងាយនឹងអាចបង្ការដោះស្រាយបាននូវរាល់បញ្ហាពិសេសគឺបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម