ព័ត៌មានជាតិ
លោកតាវ័យ៩៨ឆ្នាំ ជាអ្នកសុំទាននៅផ្សារច្បារអំពៅឆ្លងជំងឺកូវីដ-១៩ ដេកស្លាប់មិនមានអ្នកដឹង
អ្នករស់នៅច្បារអំពៅបានសម្ដែងនូវក្តីអាណិតអាសូរដល់លោកតាម្នាក់មានវ័យរហូត៩៨ឆ្នាំហើយរស់នៅដោយសារការជួយលុយកាក់ពីប្រជាពលរដ្ឋដាក់ទានជូន បែជាស្លាប់ដោយសារកើតជំងឺកូវីដ១៩។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែឧសភា ក្នុងខ្ទមកម្សត់របស់លោកតា ស្ថិតលើសួនជាប់គល់ស្ពានព្រះមុនីវង្សចាស់ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍ពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២បានឲ្យកម្ពុជាថ្មីដឹងថា លោកតាដែលបានមរណភាពដោយជំងឺកូវីដ១៩នេះ ត្រូវបានគេស្គាល់ឈ្មោះ អ៊ុក នៅ អាយុ៩៨ឆ្នាំ មុខរបរជាអ្នកសុំទាននៅផ្សារច្បារអំពៅ។
តាមការរៀបរាប់ពីក្រុមគ្រួសារលោកតាបានប្រាប់ លោក ជូ ចាន់នី មុនពេលដែលលោកតាកើតជំងឺនោះ គឺបន្ទាប់ពីលោកតាត្រឡប់មកពីសុំទានគេ នៅក្បែរតំបន់ក្រហមក្បែរគល់ស្ពានព្រះមុនីវង្សចាស់ ដែលជាតំបន់ក្រហម៕
អត្ថបទ ៖ នរា
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


