ព័ត៌មានជាតិ
អាជ្ញាធរកំពុងប្រកាសស្វែងរកយុវជនត្រឡប់មកពីប្រទេសថៃម្នាក់ លួចរត់ពីការធ្វើចត្តាឡីស័ក
យុវជនម្នាក់ដែលទើបត្រឡប់មកពីប្រទេសថៃវិញកាលពីថ្មីៗ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត បាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនិមិត្ត ប៉ុន្តែយុវជនរូបនេះបានលួចរត់ចេញពីមណ្ឌលនៅវេលារសៀលថ្ងៃដដែល។ ពេលនេះអាជ្ញាធរកំពុងតែស្រាវជ្រាវស្វែងរកយុវជនរូបនេះយកមកធ្វើចត្តាឡីស័កវិញ។

បើតាមអាជ្ញាធរខេត្តបន្ទាយមានជ័យ យុវជនរូបនោះ មានឈ្មោះ អៀង ម៉ាញ អាយុ១៩ ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទើបវិលត្រឡប់មកពីខេត្តស្រះកែវ ប្រទេសថៃ នៅវេលាម៉ោងប្រមាណ ១១កន្លះព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ហើយបានរត់គេចខ្លួនចេញពីមណ្ឌលចត្តាឡីស័ក និមិត្ត ក្នុងក្រុងប៉ោយប៉ែត នៅម៉ោងប្រមាណ២ កន្លះរសៀលថ្ងៃដដែល។
មកដល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចក្រុងប៉ោយប៉ែត បានប្រកាសអំពាវនាវដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋបានស្គាល់ ឬបានឃើញយុវជនម្នាក់នោះ សូមជួយរាយការណ៍មកដល់មត្ថកិច្ចជាបន្ទាន់។

យោងតាមច្បាប់ និងអនុក្រឹត្យ ស្តីពីការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ បានបញ្ជាក់ថា បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសជាពិន័យ អន្តរការណ៍ពី១ លានរៀល ទៅ៥ លានរៀល (បើមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដ៏ទៃ) ។ ចំណែក បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី៦ ខែ ទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ពី២ លានរៀល ទៅ១០ លានរៀល (បើបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។

បទគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៥ លានរៀល ទៅ២០ លានរៀល។ ចំណែក បទគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ឆ្នាំ ទៅ១០ ឆ្នាំ (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។
បទចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ឆ្នាំ ទៅ១០ ឆ្នាំ។ បទចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ ឆ្នាំ ទៅ២០ ឆ្នាំ (បើបានធ្វើឡើង ដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង)៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


