ព័ត៌មានជាតិ
នាយ ក្រិន ឈប់រស់នៅភ្នំពេញវិលវិញទៅស្រុកកំណើតឯខេត្តបាត់ដំបងរហូតហើយ
បន្ទាប់ពីសម្រាកព្យាបាលជំងឺអស់ពេលមួយរយៈនាពេលកន្លងមក តារាកំប្លែង នាយ ក្រិន បានសម្រេចប្ដូរទីលំនៅទៅរស់នៅឯស្រុកកំណើត ក្នុងខេត្តបាត់ដំបងវិញហើយ។ នេះបើតាមការឱ្យដឹងរបស់ លោក អុឹម ជីវ៉ា។

លោក អុឹម ជីវ៉ា បញ្ជាក់បន្ថែមថា បច្ចុប្បន្ន នាយ ក្រិន កំពុងសម្រាកព្យាបាលជំងឺនៅខេត្តបាត់ដំបង។ តាមការសាកសួរសុខទុក្ខ និងផ្ញើថវិកាខ្លះៗពីសប្បុរសជនជូន តារារាងល្អិតកម្សត់ស្នេហ៍រូបនេះ ប្រាប់ថា ស្ថានភាពជំងឺធ្លាក់ពោះវៀន ចូលពងស្វាសរបស់ខ្លួនបានធូរស្រាលច្រើនហើយ ប៉ុន្តែក្រុមគ្រូពេទ្យឱ្យសម្រាកបន្តទៀតសិន។

ដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់តារាកំប្លែងនាយក្រិននេះ បានធ្វើឲ្យមហាជននិងអ្នករួមអាជីពសិល្ប: ជាច្រើនបានបង្ហាញការអាណិតអាសូរខ្លាំង ខណៈដែលនាយជាតារាម្នាក់ដែលកម្សត់ទាំងស្នេហ៍បរាជ័យមុខជំនួញរកស៊ីក្រោយបែកបាក់ស្នេហ៍លើកទីពីរ ដោយបន្សល់កូនកំព្រា៣នាក់ ក្នុងបន្ទុក៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


