Connect with us

ព័ត៌មានជាតិ

ផ្សារម៉ាឡៃក្នុងខេត្តបន្ទាយមានជ័យនឹងបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២១ ខែឧសភានេះតទៅ

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចបើកដំណើរការឡើងវិញផ្សារម៉ាឡៃ ដែលស្ថិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃក្រោយបិទអស់រយៈពេល២សប្តាហ៍រួចមក។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា«ខេត្តបន្ទាយមានជ័យនឹងបញ្ចប់ការបិទផ្សារម៉ាឡៃស្ថិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃចាប់ពីថ្ងៃទី២១ខែឧសភាឆ្នាំ២០២១នេះតទៅ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី បានបន្តថា ទោះបីជារដ្ឋបាលខេត្តបានបញ្ចប់ការបិទផ្សារម៉ាឡៃនិងទីតាំងមួយចំនួនទៀតក៏ការឆ្លងជំងឺកូវីដ‑១៩នៅមិនមានការថមថយនៅឡើយទេដែលករណីផ្ទុះជំងឺកូវីដ១៩នៅខេត្តបន្ទាយមានជ័យគឺផ្តើមឡើងតាមរយៈជនជាតិឥណ្ឌូនេស៊ីម្នាក់ស្នាក់នៅក្នុងបូរីដួងច័ន្ទនៅក្នុងសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតដែលធ្វើឲ្យរដ្ឋបាលខេត្តនៅតែបិទភូមិនិងទីតាំងពាក់ព័ន្ធមួយចំនួនទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ទ្រង់ទ្រាយធំ។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចបិទផ្សារម៉ាឡៃជាបណ្ដោះអាសន្នយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៧រហូតដល់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១ បន្ទាប់ពីមានអាជីវករលក់ដូរនៅផ្សារនោះមានឆ្លងជំងឺកូវីដ ១៩។

ការបិទផ្សារម៉ាឡៃនេះគឺក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅក្នុងភូមិសាស្រ្តដែលត្រូវបិទនិងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេង។

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម