ព័ត៌មានជាតិ
កំពង់ផែកោះទន្សាយ សម្រេចការសាងសង់៩០ភាគរយ
នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ឱ្យដឹងថា កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ ដែលកំពុងដំណើរការសាងសង់ទៅតាមផែនការ និងពេលវេលាកំណត់ បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចការសាងសង់ក្នុងរង្វង់៩០ភាគហើយ។ គម្រោងសាងសង់កំពង់ផែលើកោះទន្សាយនេះ គ្រោងចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា សមិទ្ធផលជាប្រវត្ថិសាស្រ្តរបស់ខេត្តកែបមួយនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តកែប ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះ ស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣- ២០៣៥ ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រ សម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់។
លោក សោម ពិសិដ្ឋ បានបន្តឲ្យដឹងទៀតថា កំពង់ផែបែបស្តង់ដារមួយនេះ នឹងជួយរុញសក្តានុពលតាមបណ្តាកោះទាំង១២ និងថ្មប៉ប្រះទឹក១ ខេត្តកែបដែលមានឲ្យកាន់តែមមាញឹកក្នុងការទទួលស្វាគមន៍ភ្ញៀវទេសទេសចរ ហើយបន្ថែមពីនោះកំពង់ផែកោះទន្សាយនេះបានជួយឲ្យប្រជាពលរដ្ឋដែលរស់នៅលើកោះ កាន់តែងាយស្រួលក្នុងការរស់នៅ និងបានជួយផលល្អដល់សេដ្ឋកិច្ចគ្រួសារ តាមរយៈវិស័យទេសចរណ៍។

គួរបញ្ជាក់ដែរថា ក្រៅពីគម្រោងដែលកំពុងដំណើរការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលទទួលកម្ចីពី ADB កោះទន្សាយនៃខេត្តកែប ក៏មានវិស័យឯកជនកំពុងដំណើរការអភិវឌ្ឍគម្រោងរបស់ខ្លួនផងដែរ លើផ្ទៃដីជាង ១៤០ហិកតា នឹងធ្វើឲ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយ និងប្រកបដោយទំនើបបែកភាពធម្មជាតិសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិទៅលម្ហែលេងកម្សាន្តនៅលើកោះទន្សាយនេះផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់







-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


