Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ ទុកពេលឱ្យម្ចាស់អាជីវកម្ម ១សប្ដាហ៍ រុះរើស្លាកផ្សាយពាណិជ្ជកម្មស្រាបៀឱ្យអស់

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ស្ពឺទុកពេលឱ្យម្ចាស់អាជីវកម្ម ១សប្ដាហ៍ រុះរើស្លាកផ្សាយពាណិជ្ជកម្មស្រាបៀឱ្យអស់ដើម្បីចៀសវាងការចំណាយនិងការខូចខាតផ្សេងៗពេលសមត្ថកិច្ចចុះរុះរើ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ឧសភានេះថា ការតម្រូវឱ្យមានការរុះរើស្លាកផ្សាយពាណិជ្ជកម្មស្រាប់រនេះ ដោយសារកន្លងមករដ្ឋបាលខេត្តបានសង្កេតឃើញថាមានការដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរជាច្រើននៅតាមបណ្ដោយចិញ្ចើមផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺដែលបានធ្វើឱ្យបាត់បង់សោភ័ណភាពសេចក្តីថ្លៃថ្នូររបៀបរៀបរយនិងសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលខេត្ត បានបន្តថា ជាមួយគ្នានេះរដ្ឋបាលខេត្តសូមថ្លែងនូវការកោតសរសើរចំពោះការចូលរួមសហការពីម្ចាស់អាជីវកម្មភោជនីយដ្ឋានអាហារដ្ឋាននិងភេសជ្ជៈដ្ឋានមួយចំនួននៅក្នុងការរុះរើជាបន្តបន្ទាប់ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ។

លោកអភិបាលខេត្តបានបន្ថែមថា «ដើម្បីមានសណ្ដាប់ធ្នាប់រៀបរយជាពិសេសលើកកម្ពស់សេចក្តីថ្លៃថ្នូរនិងរក្សាបានសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺរដ្ឋបាលខេត្តសុំស្នើឲ្យលោកលោកស្រីជាម្ចាស់អាជីវកម្មក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅខាងមុខហាងឬយីហោហាងគ្រប់ប្រភេទដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈដែលច្បាប់បានកំណត់ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយទុករយៈពេល១សប្តាហ៍គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។

លោកអភិបាលខេត្តបាន បញ្ជាក់ថា ក្នុងករណីផុតកាលកំណត់បរិច្ឆេទខាងលើគ្រប់ម្ចាស់អាជីវកម្មក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងអនុវត្តតាមនីតិវិធីរដ្ឋបាលដោយធ្វើការរុះរើដោយបន្ទុកចំណាយនិងរាល់ការខូចខាតគ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម