ព័ត៌មានជាតិ
ថ្ងៃនេះខេត្តកំពង់ឆ្នាំង ប្រកាសរកឃើញវិជ្ជមានកូវីដថ្មី ចំនួន ០៧ នាក់បន្ថែមទៀត
នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ ថ្មីបន្ថែមទៀត ដែលជាកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ ហឹរ៉ាយ ហ្សិន អៅដរ(Horizon Outdoor) រោងចក្រ តឹកហ្វុក (Toek Fuk) រោងចក្រធី អេស ជី(TFG) និងរោងចក្រខេនស្ព័តស៊ូ (Can sport Shoes) ស្ថិតនៅក្នុងភូមិផ្សារត្រាច, ភូមិលង្វែក, ភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ ត្រឡាច និងភូមិចំការស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងនោះ មានក្នុងនោះដែរ ស្រុកសាមគ្គីមានជ័យ មាន ០១នាក់ និងស្រុកទឹកផុស ០៦នាក់។

គិតមកដល់ថ្ងៃ 24 ខែឧសភានេះខេត្តកំពង់ឆ្នាំងមានអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១៦៨ នាក់ ស្រី ១២៨ នាក់ ។ អ្នកជាសះស្បើយសរុបចំនួន ២៩នាក់ ស្រី១៤នាក់។ អ្នកស្លាប់សរុបមានចំនួន ២នាក់ ស្រី ១នាក់ និងកំពុងសម្រាកព្យាបាល ១៣៧ នាក់ ក្នុងនោះ ស្រី ១១៣ នាក់ ៕ អត្ថបទ៖ ឈៀងថារិទ្ធ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


