ព័ត៌មានជាតិ
ត្រឹមមួយព្រឹក ប្រជាពលរដ្ឋចាក់វ៉ាក់សាំងក្នុងខណ្ឌច្បារអំពៅមានចំនួនជាង៤ពាន់នាក់
ក្នុងរយៈពេលមួយព្រឹក នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានចំនួន៤២០៨នាក់។

យោងតាមរបាយការណ៍របស់លោកអ៊ុ សំផៃ ប្រធានការិយាល័យ រដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ទីតាំងដែលត្រូវចាក់ថ្នាំវ៉ាក់សាំងគឺមាន១០ទីតាំងក្នុងសង្កាត់ទាំង៨ហើយជាលទ្ធផលក្នុងរយះពេលពេញមួយព្រឹកថ្ងៃទី២៥ខែឧសភានេះគឺបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដល់៥៩ឆ្នាំបានចាក់ចំនួន៤២០៨នាក់ក្នុងនោះគឺស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ទីតាំងក្នុងសាលាបថមសិក្សាច្បារអំពៅបានចំនួន៣៣០នាក់។

សង្កាត់ច្បារអំពៅទី២មាន១ទីតាំងស្ថិតក្នុងវត្តពោធិព្រះបាត ជាលទ្ធផលចាក់បាន៣៩០នាក់។ សង្កាត់និរោធមាន៣ទីតាំងគឺទី១ ក្នុងសាលាបថមសិក្សាឬស្សីស្រស់ចាក់បាន៣២៩នាក់.ទី២សាលាបថមសិក្សាប្រជុំវង្សចាក់បាន២០៨នាក់និងទី៣ក្នុងបុរីប៉េង ហួត បឹងស្នោ ចាក់៦០០នាក់។

សង្កាត់ព្រែកប្រាមាន១ទីតាំងស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន ព្រែកប្រាចាក់បាន៥៥៩នាក់។ សង្កាត់វាលស្បូវមាន១ទីតាំងគឺក្នុងសាលាបថមសិក្សាវាលស្បូវចាក់៣៣៦នាក់។ សង្កាត់ព្រែកឯងមាន១ទីតាំងគឺស្ថិតក្នុងវិទ្យាល័យព្រែកឯងចាក់បាន៤០២នាក់។ សង្កាត់ក្បាលកោះមាន១ទីតាំងគឺសាលាបថមសិក្សាយកបាត្រចាក់បាន៥២៧និងសង្កាត់ព្រែកថ្មីគឺស្ថិតក្នុងសាលាបថមសិក្សាព្រែកថ្មីចាក់បាន៥២៧នាក់។ ដូច្នេះទាំង១០ទីតាំងរយះពេលមួយព្រឹកចាក់បានមនុស្ស៤២០៨នាក់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


