Connect with us

ព័ត៌មានជាតិ

Breaking New៖ អតីត​តារា​ចម្រៀង ស៊ិន ឧត្តមផល្លា ទទួល​មរណភាព ​ដោយសារជំងឺមហារីក​កូនកណ្តុរ

បានផុស

នៅ

ភ្នំពេញ៖ តារាចម្រៀងអ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១នេះដោយសារជំងឺមហារីកកូនកណ្តុរ។

ដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះ បានធ្វើឲ្យអ្នកសិល្ប:រួមអាជីពព្រមទាំងអ្នកគាំទ្រមួយចំនួនធំបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំង ជាមួយក្រុមគ្រួសារតារាស្រីរូបនេះ ក្នុងនោះក៏មានការរំលែកទុក្ខជាច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាវិន ហ្វីលីព តារាសម្តែង​លេចធ្លោ​មួយ​រូប ក៏​បាន​ចូលរួម​រួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពតារាចម្រៀងស្រីល្បីឈ្មោះ សុិន ឧត្តមផល្លា ដោយសារជំងឺមហារីកកូនកណ្ដុរ នៅព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១នេះ។

តារាសម្តែង និង​ចម្រៀងស្រី អ្នកនាង ស៊ិន ឧត្តមផល្លា ​ថ្មីៗ​នេះបាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​តក់ស្លុត ក្រោយ​ពេល​​អ្នកនាង​បានប្រកាស​ថា​ខ្លួន​កំពុង​រស់នៅ​ជាមួយ​ជំងឺ​មហារីក​ដំណាក់កាល​ចុងក្រោយ។

តារាស្រី​វ័យ ៤១ ឆ្នាំ​រូបនេះ​បាន​បង្ហោះ​សារ​ ខណៈ​កំពុង​​រស់នៅ​ជាមួយ​ជំងឺ​មហារីក​ដំណាក់កាល​ចុងក្រោយ ហើយ​ចង់​សម្រេច​ក្តី​បំណង​​ចុងក្រោយ ដោយ​ចង់ឃើញ​កូនៗ​របស់​​អ្នកនាងមាន​ប្ដី​មាន​ប្រពន្ធ មុនពេល​អ្នកនាង​ត្រូវ​លាចាក​លោក​នេះ​ទៅ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម