កីឡា
អ្នកស្នងតំណែង Rivan កីឡាករ Boy Arnez ឈ្នះពាន ឯកត្តជន ២ ម្នាក់ឯង ក្រោយជួយ ឥណ្ឌូណេស៊ី ឈ្នះពាន AVC Cup
ស្មាត់ជំនាន់ក្រោយរបស់ ឥណ្ឌូណេស៊ី កីឡាករ Boy Arnez Arabi បានសាងភាពលេចធ្លោជាខ្លាំងនៅក្នុងពានបាល់ទះទ្វីប អាស៊ី AVC Men’s Volleyball Cup រហូតឈ្នះពានឯកត្តជនដល់ទៅ ២ ម្នាក់ឯង។

កីឡាករ Boy បានរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ឈ្នះពានរង្វាន់ AVC Men’s Volleyball Cup ជាលើកដំបូងនៅឆ្នាំ ២០២៦ នេះ បន្ទាប់ពីបានយកឈ្នះលើក្រុមជម្រើសជាតិ កូរ៉េខាងត្បូង នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ សិតទល់នឹង ០។
ក្រោយបង្ហាញសមត្ថភាពល្អតាំងពីវគ្គសន្សំពិន្ទុក្នុងពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ បានធ្វើឱ្យស្មាត់វ័យ ២២ ឆ្នាំ កម្ពស់ ១.៨៨ ម៉ែត្ររូបនេះ ឈ្នះពានឯកត្តជន ២ ម្នាក់ឯងរួមមានពាន កីឡាករល្អដាច់គេប្រចាំព្រឹត្តិការណ៍ (MVP) និងពានស្មាត់ស្តាំល្អបំផុត។

បច្ចុប្បន្ន Boy ត្រូវបានគេចាត់ទុកជាស្មាត់ជំនាន់ក្រោយដ៏មានទេពកោសល្យម្នាក់របស់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី បន្ទាប់ពីសិស្សច្បង Rivan Nurmulki ចូលនិវត្តន៍ពីជម្រើសជាតិ។ កីឡាករកំពុងលេងនៅក្រុម Jakarta LavAni Livin រូបនេះ មានវ័យ ២២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេបានក្លាយជាកីឡាករស្នូលរបស់ក្រុម ឥណ្ឌូណេស៊ី ទៅហើយ។
កីឡាករអាចលេងបានទាំងឆ្វេង និងស្តាំ ក៏ដូចជាជំនាញវាយ ៣ ម៉ែត្ររូបនេះ ត្រូវបាន ឥណ្ឌូណេស៊ី កោះហៅចូលជម្រើសជាតិលើកដំបូងកាលពីឆ្នាំ ២០២៣ ដែលពេលនោះមានវ័យ ១៩ ឆ្នាំ។ នៅក្នុងឆ្នាំនោះ កីឡាករបានជួយឱ្យក្រុមឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងមេដាយមាសពាន SEA V. League មួយ។
បន្ទាប់មកទៀតនៅឆ្នាំ ២០២៤ បានឈ្នះមេដាយប្រាក់ SEA V. League។ នៅឆ្នាំ ២០២៥ បានឈ្នះមេដាយមាសពាន SEA V. League មួយ និងមេដាយប្រាក់កីឡាស៊ីហ្គេម។ ចុងក្រោយនៅឆ្នាំ ២០២៦ នេះ ទើបឈ្នះពាន AVC Men’s Volleyball Cup មួយទៀត។
ផ្អែកតាមសមត្ថភាពលេងនៅជម្រើសជាតិតាំងពីឆ្នាំ ២០២៣ មកដល់ឆ្នាំ ២០២៦ នេះ បានបង្ហាញឱ្យឃើញ ថា Boy កំពុងក្លាយជាស្មាត់ដ៏មានសក្តានុពលម្នាក់ បន្តពីរៀមច្បង Rivan Nurmulki ដែលបានដើរតួជាកម្លាំងសំខាន់របស់ក្រុមអស់រយៈពេលជាច្រើនឆ្នាំ មុនពេលចូលនិវត្តន៍ពីជម្រើសជាតិ៕

អត្ថបទ៖ សេម កុសល
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


