ព័ត៌មានជាតិ
ដំណើរការជួសជុលផ្លូវចូលខាងកើតប្រាសាទបន្ទាយស្រី ប្រើបច្ចេកទេសបុរាណ ប្រើពេល ៣ ខែទៀត ទើបរួចរាល់
ខេត្តសៀមរាប៖ លោកសារាយ គឹមហូល បានប្រាប់កម្ពុជាថ្មីដឹងថា ការងារជួសជុលផ្លូវចូលខាងកើតប្រាសាទបន្ទាយស្រីបានសម្រេចប្រហែល៦០%ហើយ។ អាស្រ័យដោយរដូវភ្លៀង កំបោរបាយអរឹងកកមិនទាន់ពេល ការងារជួសជុលនឹងអាចបញ្ចប់ក្នុងរយៈពេលប្រហែល៣ខែទៀត។

បើតាមការបញ្ជាក់របស់លោក សារ៉ាយ គឹមហួល ជាមន្រ្តីបច្ចេកទេសនិងជាអ្នកទទួលខុសត្រូវកិច្ចការអភិរក្សប្រាសាទបន្ទាយស្រី ផ្លូវចូលប្រាសាទពីខាងកើតមានប្រវែង៥៧ម៉ែត្រ ទទឹង៣,៣ម៉ែត្រ ក្រាលដោយថ្មបាយក្រៀម។
ការជួសជុលនេះគឺត្រូវធ្វើទៅតាមបច្ចេកទេសបុរាណទាំងអស់។ ចំពោះថ្មដែលបាត់បង់ បែកបាក់ និងពុកផុយ ក្រុមការងារមិនបានប្រើប្រាស់ថ្មបាយក្រៀមថ្មីមកជំនួសទេ គឺប្រើប្រាស់កំបោរបាយអរពិសេសម្យ៉ាង ដែលផ្សំឡើងតាមរបៀបបុរាណរួមមាន កំបោរលៀស ម្សៅឥដ្ឋ ម្សៅថ្មបាយក្រៀមហ្មត់ ម្សៅថ្មបាយក្រៀមគ្រើម ខ្សាច់ និងស្ករត្នោត មកបំពេញជំនួសថ្មបាយក្រៀមដែលបានបាត់ឬខូច ធ្វើយ៉ាងណាឱ្យមានលក្ខណះស្រដៀងថ្មបាយក្រៀម។ មកដល់ពេលនេះក្រុមការងារបានធ្វើការជួសជុលបានជិត៥០% ភាគរយហើយ។
ដោយសារអាយុកាល ការប្រែប្រួលនៃធម្មជាតិ រួមផ្សំនឹងកត្តាផ្សេងៗទៀត បានធ្វើឱ្យប្រាសាទដ៏ អស្ចារ្យមួយនេះទទួលរងនូវការខូចខាតនិងមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ដើម្បីសង្រ្គោះប្រាសាទនេះ ឱ្យរួចផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលទល់ទ្រ នៅតាមបណ្តាចំណុចខូចខាតដែលប្រឈមនឹងគ្រោះថ្នាក់ជាច្រើនកន្លែងរួចមកហើយ។

បច្ចុប្បន្ននេះ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុង បន្តធ្វើការជួសជុលផ្លូវចូលពីខាងកើតដែលក្រាលដោយថ្មបាយក្រៀម ចន្លោះខ្លោងងទ្វារទី៣និងទី៤មានសភាពទ្រុឌទ្រោមខ្លាំង។
គួរបញ្ជាក់ដែរថា ប្រាសាទបន្ទាយស្រីដែលមានឈ្មោះដើម ស្រីត្រិភុវនមហេស្វរៈ នេះត្រូវបានចាប់ផ្តើមសាងឡើងដោយព្រះរាជគ្រូព្រាហ្មណ៍ម្នាក់ឈ្មោះថា យជ្ញវរហ នាអំឡុងសតវត្សរ៍ទី១០ក្រោមរជ្ជកាលរបស់ព្រះបាទ រាជឥន្រ្ទវរ្ម័នទី២ (រវាង គ.ស. ឆ្នាំ៩៤៤ដល់៩៦៨) និងកសាង រួចរាល់ ជាស្ថាពរនៅក្រោមរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (គ.សឆ្នាំ៩៦៨-១០០១)ដើម្បីឧទ្ទិសដល់ព្រះសិវៈ៕
អត្ថបទ៖ គឿនវេត
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


