ព័ត៌មានជាតិ
ចុះទៅហាងម៉ាស្សាឃាត់ខ្លួននារីម៉ាស្សា ០៥នាក់ មានទាំងអនីតិជន រួចបញ្ជូនទៅមន្ទីរសង្គមកិច្ច
ខេត្តសៀមរាប៖ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានប្រគល់ស្រ្តីចំនួន ០៥នាក់ ក្នុងនោះមានអនីតិជន ០១នាក់ ទៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តសៀមរាប ដើម្បីឲ្យមន្ទីរសង្គមកិច្ចធ្វើការកំណត់អត្តសញ្ញាណបន្ត ព្រមទាំងធ្វើការស្ថារនីតិសម្បទា និងធ្វើសមាហរណកម្មទៅសហគមន៍វិញ។

លោក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ស្រ្តីទាំំង ៥ នាក់ ដែលមានអនីតិជន ០១ ផងនោះ ប្រមូលបានពីការចុះបង្ក្រាបករណីសញ្ចរកម្ម និងផលិតរូបភាព សម្ភារអាសអាភាស នៅក្នុងហាងម៉ាស្សាឈ្មោះ សាលីណេរេស៊ីដិន៍ ដែលស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
ក្រោយចុះបង្រ្កាបបាន អង្គភាពបានយកទៅប្រគល់ទៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តសៀមរាប ដើម្បីឲ្យមន្ទីរសង្គមកិច្ចធ្វើការកំណត់អត្តសញ្ញាណបន្ត ព្រមទាំងធ្វើការស្ថារនីតិសម្បទា និងធ្វើសមាហរណកម្មទៅសហគមន៍វិញ។
លោកស្រី ឆេង វណ្ណា អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា បន្ទាប់ពីទទួលបានស្រ្តីទាំង០៥នាក់ ពីស្នងការដ្ឋាននគរបាលខេត្ត និងក្រោយពីការបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃមក មន្ទីរបានធ្វើការសម្ភាសន៍កំណត់អត្តសញ្ញាណ ដោយក្នុងនោះបានធ្វើការសមាហរណកម្មត្រឡប់ទៅសហគមន៍វិញនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ចំនួន ០៤នាក់ ដែលក្នុងម្នាក់ៗ ទទួលបានការឧបត្ថម្ភថវិកាពីអង្គការកុមារមេត្រីអន្តរជាតិ ចំនួន ២០ដុល្លារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រឺឯអនីតិជន អាយុ១៧ឆ្នាំ ចំនួន០១នាក់នោះ ត្រូវបានមន្ទីរបញ្ជូនទៅស្នាក់នៅមណ្ឌលអង្គការកុមារមេត្រីអន្តរជាតិនៅរាជធានីភ្នំពេញ ដើម្បីធ្វើការស្តារនីតិសម្បទា តាមរយៈការរៀនជំនាញវិជ្ជាជីវៈ។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជំរុញឱ្យមានការស៊ើបអង្កេតនៅទីតាំងកន្លែងម៉ាស្សាមួយ ឈ្មោះ សាលីណេរេស៊ីដិន៍ ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមានថៅកែឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម ដឹកនាំលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប ។

យោងតាមចំណារឯកភាពលើរបាយការណ៍អង្កេតបឋម និងសុំគោលការណ៍បង្ក្រាបជាក់ស្តែង របស់ឯកឧត្តមព្រះរាជអាជ្ញា ក្រុមការងារចម្រុះខេត្តសៀមរាប ដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ត , លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត , លោក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត , លោកមេភូមិស្វាយដង្គំ និង លោកមេប៉ុស្តិ៍រងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ បានចុះប្រតិបត្តិការបង្ក្រាបនៅទីតាំងកន្លែងម៉ាស្សា ដោយប្រមូលបានស្រ្តីរកស៊ីផ្លូវភេទ ចំនួន ០៥នាក់ ក្នុងនោះជាអនីតិជនអាយុ១៧ឆ្នាំ ចំនួន ០១នាក់ ជាជនជាតិខ្មែរ ដោយដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ រីឯជនសង្ស័យសមត្ថកិច្ចបានយកទៅធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ និងបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់