ព័ត៌មានជាតិ
ឧតុនិយមព្យាករដើមខែមិថុនា មានភ្លៀងធ្លាក់រាយប៉ាយ សូមបងប្អូនជ្រាបជាព័ត៌មាន
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២ – ៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជានឹងទទួលរងឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលនាំឲ្យមានភ្លៀងធ្លាក់រាយប៉ាយតាមតំបន់ដូចជា
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
-នៅថ្ងៃទី២-៥ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ
-នៅថ្ងៃ៦-៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
-នៅថ្ងៃទី២-៤ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ
-នៅថ្ងៃទី៥- ៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ
៣-តំបន់មាត់សមុទ្រ ៖
-នៅថ្ងៃទី៦- ៨ ខែមិថុនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន នឹងនៅលើផ្ទៃសមុទនឹងអាចមានភ្លៀងខ្យល់បក់ខ្លាំងនិងរលកសំមុទ្រខ្ពស់ៗ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន ពិសេសប្រជានេសាទនិងអ្នកដំណើរសមុទ្រ ដោយបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់ កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ៕

-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


