Connect with us

ព័ត៌មានជាតិ

ម៉ោង ៤ ល្ងាចបន្តិចទៀតនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងទទួលជួបមន្រ្តីការទូតជាន់ខ្ពស់អាមេរិក

បានផុស

នៅ

នាល្ងាចម៉ោង ៤ ថ្ងៃទី ០១ ខែមិថុនាបន្តិចទៀតនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ ។

លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកចាត់តាំង ឱ្យបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន ១១ថ្ងៃ ទៅកាន់បណ្ដាប្រទេសមួយចំនួន គិតចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ទៅកាន់ប្រទេសបែលហ្ស៉ិក តួកគី,ឥណ្ឌូនេស៉ី,កម្ពុជា និងប្រទេសថៃផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម