ព័ត៌មានជាតិ
កូនឈើប្រណិត១ម៉ឺនដើម ត្រូវបានដាំនៅទីបញ្ជាការយោធភូមិភាគទី៤ តំបន់អង្គរ
ខេត្តសៀមរាប៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការី បានអញ្ជើញចូលរួមពិធីប្រគល់ និងដាំកូនឈើចម្រុះចំនួន១ម៉ីនដើម នៅទីបញ្ជាការយោធភូមិភាគទី៤ ក្នុងតំបន់រមណីដ្ឋានអង្គរ។

ពិធីនេះប្រារព្វឡើងក្រោមអធិបតីភាព ឧត្តមសេនីយឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មេបញ្ជាការរង ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានចលនាយុវជន១៥៧ប្រចាំខេត្តសៀមរាប មន្ត្រីអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតចូលរួម។

ការដាំកូនឈើចម្រុះប្រភេទ បេង ធ្នង់ គ្រញូង និងនាងនួន លើផ្ទៃដីទំហំជាង ២.៥ហិកតានេះ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្ស បរិស្ថានធម្មជាតិឱ្យកាន់តែមានភាពស្រស់បំព្រង នៅក្នុងបរិវេនយោធភូមិភាគទី៤ ជាពិសេសនៅក្នុងតំបន់រមណីដ្ឋានអង្គរទាំងមូល។
សូមជម្រាបជូនថា នេះជាឆ្នាំទីពីរហើយដែលអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដើម្បីដាំកូនឈើចម្រុះឡើងវិញ នៅបរិវេនទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលលើកទី១បានដាំកាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ចំនួនមួយម៉ឺនដើម និងលើកទីពីរប្រារព្ធឡើងក្នុងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនមួយម៉ីនដើម៕
អត្ថបទ៖ គឿនវេត



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


