ព័ត៌មានជាតិ
តាមទាន់គូដណ្តឹងកំពុងជិះរថយន្ដជាមួយបុរសជនជាតិចិន ស្ទុះវាយបែកកញ្ចក់រថយន្ដខ្ទេច
មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់បានជិះម៉ូតូតាមទាន់គូដណ្តឹងរបស់ខ្លួនកំពុងជិះរថយន្តជាបុរសជនជាតិចិន ដោយទ្រាំពុំបានបុរសខ្មែររូបនោះក៏ស្ទុះវាយបំបែកកញ្ចក់រថយន្ត និងឡើងអង្គុយលើដំបូលរថយន្ត បង្កការភ្ញាក់ផ្អើលដល់មហាជនចោមរោមមើល។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅស្ថិតត្រង់ចំណុចខាងមុខភោជនីយដ្ឋាន K&S តាមបណ្ដោយផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ និងនារីខ្មែរម្នាក់ នៅក្នុងរថយន្ត១គ្រឿងតែ២នាក់ ម៉ាកកាមារីឆ្លាម ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2G-4328 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ ទិសដៅពីលិចទៅកើត ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក YAMAHA QBIX ពណ៌ខ្មៅ លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1GQ-6559 ដេញតាមរថយន្ត ពេលដល់ត្រង់ចំណុចកើតហេតុ ក៏បានជិះឈប់ស្ទាក់ពីមុខរថយន្ត ហើយភាគីខាងម៉ូតូ ក៏បានយកមួកសុវត្ថិភាពវាយកញ្ចក់រថយន្តបណ្តាលឲ្យបែកផ្នែកខាងមុខ និងចំហៀងខាងឆ្វេង ឲ្យរងការខូចខាត។ ភ្លាមៗនោះនារីដែលជិះនៅក្នុងរថយន្តជាមួយជនជាតិចិននោះ បានចេញមកខាងក្រៅនិយាយជាមួយបុរសជាម្ចាស់ម៉ូតូខ្លាំងៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទៀតផង។

ប្រភពព័ត៌មានបន្តទៀតថា ក្នុងហេតុការណ៍នោះគេឃើញភាគីខាងម៉ូតូនិយាយរៀបរាប់ប្រាប់គេឯងថា គាត់និងនារីដែលជិះក្នុងរថយន្តជាមួយជនជាតិចិននោះ ត្រូវជាគូដណ្ដឹងរបស់ខ្លួន ដោយមិនទាន់បានរៀបការនោះទេ ដោយសារតែការផ្ទុះជំងឺកូវីដ១៩ ប៉ុន្តែពួកគាត់ទាំងពីរនាក់បានរៀបចំពិធីសែនព្រេន រួចហើយ ប៉ុន្តែមួយរយ:នេះ គូដណ្ដឹងរបស់គាត់ បានចូលធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ដោយចេញពីធ្វើការនៅវេលាម៉ោង៥ល្ងាច តែគូដណ្ដឹងគាត់ តែងតែធ្វើការថែមម៉ោងរហូតដល់យប់ជ្រៅ និងមានការចូលរួមកម្មវិធីជួបជុំផឹកស៊ីជាមួយក្រុមការងារ របស់នាងដល់យប់ជ្រៅទៀតផងស្ទើររាល់យប់។

ប្រភពដដែលបន្តថា លុះដល់ថ្ងៃកើតហេតុ នារីជាគូដណ្ដឹងក៏បានប្រាប់គាត់ថា ថ្ងៃនេះប្រហែលជាម៉ោង៩យប់ ទើបនាងត្រឡប់ទៅដល់ផ្ទះ ព្រោះមានការហូបចុកបន្តិចបន្តួចជួបជុំជាមួយក្រុមការងារ។ ដោយចាំយូរពេក បុរសខាងលើគាត់ក៏បានទាក់ទងសួរនាំឲ្យនារីគូដណ្ដឹងធ្វើការ sharelocation មកឲ្យ គាត់ក៏ជិះម៉ូតូតាម location រហូតតាមទាន់ និងឃើញបុរសជនជាតិចិនបានយកដៃបិចថ្ពាល់នារីជាគូដណ្ដឹងរបស់គាត់ធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង ក៏បង្កជាហិង្សាបែបនេះកើតឡើង ។
បន្ទាប់ពីកើតហេតុរួចមក សមត្ថកិច្ចនៅក្នុងមូលដ្ឋាន ក៏បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ដើម្បីឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា។ បន្ទាប់មកគូទំនាស់ទាំងសងខាង ក៏ធ្វើដំណើរចេញពីកន្លែងកើតហេតុរៀងៗខ្លួនបាត់ទៅ៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


