Connect with us

ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុន​អចលនទ្រព្យ​ម្នាក់ចង ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ​

បានផុស

នៅ

បុគ្គលិក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ម្នាក់ ​ត្រូវបាន​គេ​ប្រទះឃើញ​ចង ក​ សម្លាប់ខ្លួន​ដោយ​មិនដឹងមាន​បញ្ហា​អ្វី​បានជា​គិត​ខ្លី​ដូច្នេះ​។​

នគរបាល​នៃ​អធិការនគរបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹងថា ​ករណី​មនុស្ស​ចង ក​ សម្លាប់ខ្លួននោះបាន​កើតឡើង​នៅ​ថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០២១ វេលា​ម៉ោង​២២​និង​៣០​នាទី នៅ​ចំណុច​ក្នុងផ្ទះ​លេខ​២២E2 ជាន់​ទី​២ ក្រុមទី​៧ ភូមិ​ទី​៧ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​ជនរងគ្រោះមានឈ្មោះ ឈឹម បូរ៉ា ភេទ​ប្រុស កើត​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ១៩៨២ ស្នាក់​នៅផ្ទះ​លេខ២២E2 ផ្លូវ១៧ សង្កាត់ផ្សារ​ចាស់ ខណ្ឌដូនពេញ មុខរបធ្វើការ​ក្រុមហ៊ុន​អចល​ទ្រព្យ ​មង្គល​សំណាង​។

បើតាម​ការបំភ្លឺ​របស់​ឈ្មោះ ផុន ដា​វុ​ឌ្ឍី ភេទ​ប្រុស ឆ្នាំ​កំណើត​ថ្ងៃទី០៥ ខែ​ឧសភា ឆ្នាំ១៩៨៥ ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ផ្លូវ​១០០​ សង្កាត់​ទួល​សង្កែ​ទី​១​ ខណ្ឌឫស្សីកែវ​ ដែលជា​មិត្ត​រួមការ​ងារ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​ កាល​វេលា​ម៉ោង​ប្រហែល​១៩​និង​០០​នាទីយប់ ​ថ្ងៃកើតហេតុ​ ប្រពន្ធ​សព​បាន​ទូរស័ព្ទ​មក​ខ្លួនថា​ មាន​ឃើញ​ប្តីគាត់មក​ធ្វើ​អត់​ ហើយខ្លួនឆ្លើយថា ​អត់​ឃើញ​ទេ​ បន្ទាប់មកខ្លួនបាន​ទូរ​ស័ព្ទ​ទៅ​ជនរងគ្រោះ​រហូត​តែ​មិន​លើក រួចខ្លួនបាន​ទូរ​ស័ព្ទ​ប្រាប់​ប្រពន្ធ​គាត់​វិញ​ថា​ ខ្លួនបាន​ទូរ​ស័ព្ទ​ទៅ​មិន​លើក​ទេ ហើយខ្លួនបាន​ប្រាប់​ប្រពន្ធ​គាត់​ថា ​ចាំ​ល្ងាចខ្លួន​ទៅ​មើល​នៅផ្ទះ​ឲ្យ​។

ប្រភព​ដដែល​បន្តថា រ​ហូត​ដល់​ម៉ោង​ប្រហែល​២១​និង​០០​នាទី​រូបគេ​បានមក​ដល់ផ្ទះ​ជនរងគ្រោះ​ហើយ​បានឃើញ​ផ្ទះ​បើកភ្លើង ​និង​ដាក់​គន្លឹះ​ខាងក្នុង​ ហើយ​គោះទ្វារ​មិន​បើក​ទៀត ក៏​តេ​ហៅ​ប្រពន្ធ​គាត់​ឲ្យ​ឡើងមក​ ពេល​ប្រពន្ធ​មកដល់​បានគាស់​បង្អួច​ក៏​ឃើញ​ប្តី​គាត់​ចងក​ស្លាប់​បាត់ទៅហើយ រួច​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​តែម្តង​។​

ក្រោយពី​សភាពការណ៍​កើតឡើង​ កម្លាំង​ជំនាញ​ខណ្ឌ នឹង​ប៉ុស្តិ៍​បាន​ចុះ​ដល់ បាន​គ្រប់គ្រង​កន្លែង​កើតហេតុ រួច​រាយការណ៍​ជូន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត គណៈកម្មការ​ធ្វើ​កោសល្យវិច័យ ពិនិត្យ​សព​និង​កន្លែងកើតហេតុ​។​

ក្រោយ​ចុះ​ដល់​កន្លែងកើតហេតុ និង​ឆ្លងតាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ជនរងគ្រោះបានស្លាប់​ដោយ​ចង ក​ អត្តឃាត​។

បច្ចុប្បន្ន​សព​ត្រូវបាន​ប្រគល់ឲ្យ​ប្រពន្ធ​ឈ្មោះ ​សុខ ស្រូ​ទូច យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម