ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស
មន្ត្រី ជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់យានដ្ឋានជួសជុល កែច្នៃដំឡើងយានយន្ត និងឧបករណ៍បំពងសំឡេងខុសលក្ខណៈបច្ចេកទេស ក្នុងស្រុកចំការលើ។

អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមលោក ផេង ដារ៉ែន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ ចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់យានដ្ឋានជួសជុល កែច្នៃដំឡើងយានយន្ត និងឧបករណ៍បំពងសម្លេងខុសលក្ខណៈបច្ចេកទេស។
លោក ផេង ដារ៉ែន បញ្ជាក់ប្រាប់ថា ការចុះត្រួតពិនិត្យយានដ្ឋានជួសជុល កែច្នៃដំឡើង និងដេប៉ូលក់គ្រឿងបន្លាស់បរិក្ខារសម្រាប់យានយន្តនេះដែរ បានធ្វេីការចុះអនុវត្តន៍ចំនួន ៤០កន្លែង រួមមាន៖ យានដ្ឋាន កែច្នៃដំឡើងចំនូន៣៥កន្លែង, យានដ្ឋានជួសជុលតភ្លើងចំនួនបួនកន្លែង, ដេប៉ូលក់គ្រឿងបរិក្ខារសម្រាប់រថយន្តចំនួនមួយកន្លែង។

ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បានអំពាវនាវ និងផ្សព្វផ្សាយដល់ម្ចាស់យានដ្ឋាន ក៏ដូចម្ចាស់យានយន្តទាំងអស់ត្រូវតែចូលរួមសហការជាមួយអាជ្ញាធរ និងគោរពតាមច្បាប់បទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ដេីម្បីធ្វេីយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវដែលបង្កដោយរថយន្តខុសបច្ចេកទេស៕
អត្ថបទ ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


