Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចាត់​ឲ្យ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ក្នុង​បរិវេណ​សាលាបឋមសិក្សា​២​កន្លែង​ ក្រោយ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​រួចរាល់​​

បានផុស

នៅ

​ក្រោយពី​បញ្ចប់​ការចាក់​វ៉ាក់សាំង​ ជូន​ប្រជាពលរដ្ឋ​កាលពី​ម្សិល​មិញ​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចាត់​ឲ្យ​ក្រុមការងារ​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ក្នុង​បរិវេណ សាលាបឋមសិក្សា​សម្តេច​តេ​ជោ ហ៊ុន សែន ព្រៃវែង និង សាលាបឋមសិក្សា​កំពង់​ក្តុល ក្នុង​សង្កាត់​ព្រៃវែង ដែល​ជាទី​តាំងទី​១១ និង​ទី​១២ ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា គ្រប់​ទី​ចាក់​វ៉ាក់សាំង​ទាំងអស់​ក្នុង​ទឹកដី​ខណ្ឌ​ដង្កោ ​ត្រូវបាន​ក្រុមការងារ​អាវុធហត្ថ​ចេញ​ប្រតិបត្តិការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​។ ជាក់ស្ដែង​សាលាបឋមសិក្សា​ទាំងពីរ​កន្លែង​ខាងលើ​កម្លាំង​អាវុធហត្ថ​បាន​ចុះទៅ​ប្រតិ​ប​ត្ត​ការ​សំអាត​ដោយ​ការ​បាញ់សម្លាប់​មេរោគ​ក្នុង​បរិវេណ​ដែល​ទើបបាន​បិទ​បញ្ចប់​ដំណើរការ​នៃ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រៃវែង នូវ​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ទើបតែ​រួចរាល់​នេះ។

សកម្មភាព​នេះ​ធ្វើឡើង​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដែល​មាន​ការពាក់ព័ន្ធ​ជាមួយ​ទីតាំង​ទាំងអស់នោះ ក្នុង​គោលបំណង ចូលរួម បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វីដ​-១៩ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា “៣​ការពារ ៣​កុំ​” តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម