ព័ត៌មានជាតិ
គ.ជ.ប បញ្ជាក់អំពីការចុះបញ្ជីគណបក្ស និងបេក្ខជន សម្រាប់បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០៥ ខែមិថុនា នេះបានឲ្យដឹងថា នៅក្នុងការបោះឆ្នោតសាកល្បងខាងមុខនេះ គ.ជ.ប នឹងបង្កើតគណបក្សនយោបាយសំណាកចំនួន៥ ដែលតំណាងដោយលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) នីមួយៗ ដើម្បីចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ គោលដៅចំនួន២៥ ក្នុងរាជធានី ខេត្ត សម្រាប់ការបោះឆ្នោតសាកល្បង។

បើតាម គ.ជ.ប បញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសាកល្បង ត្រូវអនុវត្តដោយផ្ទាល់ តាមទម្រង់ពាក្យសុំចុះបញ្ជី (ទ.១០០៨) នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។
ក្នុងដំណើរការនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងដើម្បីជួយសម្រួលដល់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់របស់ គឃ.សប មុននឹងសម្រេចទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប បានបង្កើត “កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ” ដែលធានាថា ទី១, ឈ្មោះ និងទិន្នន័យរបស់បេក្ខជនពិតជាត្រឹមត្រូវតាមបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប ទី២, អាយុរបស់បេក្ខជនពិតជាត្រឹមត្រូវតាមការកំណត់នៃច្បាប់ ទី៣, បេក្ខជន១ រូបឈរឈ្មោះបានតែ ១ គណបក្សនយោបាយ ទី៤, បេក្ខជន១ រូប ឈរឈ្មោះបានតែ ១ មណ្ឌលបោះឆ្នោត។
សម្រាប់ការបោះឆ្នោតសាកល្បងនេះ ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវធ្វើឡើងតាម២របៀប៖
របៀបទី១ គឺការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដោយដៃ (តាមលំនាំនីតិវិធីចាស់) ដែលក្នុងករណីនេះ បន្ទាប់ពីទទួលបានពាក្យសុំចុះបញ្ជី (ទ.១០០៨) ជាផ្លូវការរួចហើយ គឃ.សប ត្រូវបញ្ចូលទិន្នន័យបេក្ខជនទាំងនោះទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យ និងលក្ខខណ្ឌឈរឈ្មោះរបស់បេក្ខជនទៅនឹងបញ្ជីបោះឆ្នោតផ្លូវការ និងឯកសារបំពេញលក្ខខណ្ឌនានា ដែលជាមូលដ្ឋានក្នុងការពិនិត្យ និងសម្រេចលើពាក្យស្នើសុំ។
របៀបទី២ គឺការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាម “កម្មវិធីរៀបចំបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ” របស់ គ.ជ.ប ដូចបញ្ជាក់ខាងលើ។ ក្រោយពីរៀបចំរួចហើយ គណបក្សនយោបាយត្រូវរក្សាទិន្នន័យបញ្ជីបេក្ខជននេះ នៅក្នុងហ្វ្លាស់មួយ និងត្រូវបោះពុម្ពបញ្ជីនេះជាឯកសារភ្ជាប់ជាមួយពាក្យសុំចុះបញ្ជី (ទ.១០០៨) ដែលត្រូវដាក់ដោយផ្ទាល់ទៅ គឃ.សប ។
បន្ទាប់ពីបានសម្រេចទទួលស្គាល់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជាផ្លូវការហើយ គឃ.សប ត្រូវបញ្ជូនសំណុំឯកសារ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមឋានានុក្រមមក គ.ជ.ប ស្របតាមច្បាប់ជាធរមាន។ សូមបញ្ជាក់ថា គណបក្សនយោបាយ ដែលបានចុះបញ្ជីតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសង្កេតមើលដំណើរការបោះឆ្នោត សាកល្បងនេះ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី