ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ៖ កម្ពុជាមានអ្នកឆ្លងវីរុសបំប្លែងថ្មី B.1.617មានប្រភពមកពីឥណ្ឌា៤ករណីហើយ
ភ្នំពេញ ៖ លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅល្ងាចថ្ងៃទី៥មិថុនាថា រហូតមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងវីរុសបំប្លែងថ្មី B.1.617ដែលមានប្រភពជាលើកដំបូងមកពីប្រទេសឥណ្ឌានេះចំនួន៤ករណីហើយក្នុងនោះមាន១ករណីបានព្យាបាលជាសះស្បើយកាលពីខែមេសាកន្លងទៅ។
លោក ស្រី បានបន្តទៀតថាវីរុសបំប្លែងថ្មី B.1.617 ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា គឺមានភាពឆ្លងខ្លាំងជាង និងគ្រោះថ្នាក់ខ្លាំងជាង ហើយជាប្រភេទវីរុសដែលពិភពលោកកំពុងតែព្រួយបារម្ភបំផុត ខណៈវីរុសបំប្លែងថ្មី B.1.617 គ្រោះថ្នាក់ជាង វីរុសដែលមិនទាន់បំប្លែងខ្លួន ហើយសម្រាប់កម្ពុជាបានរកឃើញវីរុសនេះ ចំនួន ០៤ករណីមកហើយ ដោយករណីទី១ ត្រូវបានព្យាបាលជាសះស្បើយកាលពីខែមេសាកន្លងមក។
លោកស្រី បានបន្ថែម ថា ការរកឃើញវីរុសបំប្លែងថ្មី B.1.617 លើពលរដ្ឋកម្ពុជាដែលធ្វើដំណើរមកពីប្រទេសថៃនេះ គឺជាការបារម្ភមួយ ព្រោះថាវាអាចនឹងចរាចរលឿនជាងអ្វីដែលយើងរំពឹងទុក។ ហេតុដូច្នេះហើយ យើងត្រូវតែចាត់វិធានការការពារភ្លាមៗ និងអនុវត្តដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារការចម្លងវីរុសបំប្លែងថ្មីនេះ។
យ៉ាងណាក៏ដោយ លោក ស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តអនុវត្តវិធានការដែលដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ “៣ការពារ និង៣កុំ” ជាបន្តទៀត រួមជាមួយនឹងវិធានការផ្សេងៗទៀត ដែលដាក់ចេញដោយក្រសួងសុខាភិបាលដើម្បីកាត់ផ្តាច់ការចម្លងពីបុគ្គលមួយបន្តទៅបុគ្គលមួយទៀត។
បន្ទាប់ពីមានពលករខ្មែរមកពីថៃឆ្លងវីរុសបំប្លែងថ្មី B.1.617 ក្រសួងសុខាភិបាលបានបើកកិច្ចប្រជុំបន្ទាន់មួយតាមរយៈប្រព័ន្ធវីដេអូ ជាមួយអភិបាលរាជធានីខេត្តដែលដឹកលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីទទួលការណែនាំថ្មី។
បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនោះបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានធ្វើការណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាគ្រប់អង្គភាពសុខាភិបាលទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ និងអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលការណ៍ប្រតិបត្តិ ស្តង់ដារបច្ចេកទេស ការពារការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ ដោយដាក់អ្នកជំងឺឲ្យនៅដោយឡែកពីគ្នា និងបន្តការស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យ ឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀត នៅតាមទីតាំងដែលមានការរកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃម្សិលមិញ បានប្រកាសរកឃើញវីរុសបំប្លែងថ្មី B.1.617 លើពលរដ្ឋកម្ពុជាចំនួន ០៣នាក់ ដែលបានធ្វើដំណើរមកពីប្រទេសថៃ តាមច្រកផ្លូវគោក ហើយអ្នកវិជ្ជមានវីរុសបម្លែងថ្មីទាំង ៣នាក់នេះ បាននិងកំពុងសម្រាកព្យាបាលដាច់ដោយឡែកពីគ្នា នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យនៅខេត្តបាត់ដំបង៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន



