ព័ត៌មានជាតិ
មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ‑១៩ជាង៧លានដូសហើយ
រហូតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ‑១៩ជាង៧លានដូសហើយសម្រាប់ចាក់ជូនដល់ពលរដ្ឋគោលដៅប្រមាណ១០លាននាក់។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងចំណោមវ៉ាក់សាំងប្រមាណជាង៧លាននាក់នោះ ក្នុងនោះមានវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីរដ្ឋាភិបាលចិនចំនួន៤លាន៥០ម៉ឺនដូសសម្រាប់ចាក់លើក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជាចំនួន២លាន២សែនដូសសម្រាប់ចាក់ដល់ក្រុមមនុស្សមានអាយុចាប់ពី១៨ឆ្នាំរហូតដល់៥៩ឆ្នាំ។ វ៉ាក់សាំងកូវីសែលដែលផលិតដោយក្រុមហ៊ុនអាស្ត្រាហ្សេនេកាតាមរយៈគម្រោងកូវ៉ាក់មានចំនួន៣២៤០០០ដូសសម្រាប់ចាក់លើក្រុមមនុ្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

វ៉ាក់សាំងជាង៧លានដូសនេះ បូកទាំងវ៉ាក់សាំងដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ចំនួន១លានដូសក្នុងនោះវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូសដែលរដ្ឋាភិបាលបានបញ្ជាទិញពីចិន និង៥០ម៉ឺនដូសទៀតជាវ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ឱ្យកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេសនិងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឱ្យដឹងថា៖ «ក្រៅពីវ៉ាក់សាំង១លានដូសដែលដឹកមកដល់ព្រឹកនេះ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២លានដូសទៀតនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀតសម្រាប់ចាក់ជួនពលរដ្ឋនៅរាជធានីភ្នំពេញនិងទីប្រជុំជនខេត្តកណ្តាល។»

លោកស្រី បានបន្តថា បើមិនមានអ្វីប្រែប្រួលទេវ៉ាក់សាំង១លានដូសនឹងមកដល់ថ្ងៃទី១២ខែមិថុនា និង១លានដូសទៀតនឹងមកដល់ថ្ងៃទី១៩មិថុនាខាងមុខនេះ។ ទាំងវ៉ាក់សាំង១លានដូសនិង២លានដូសដែលដឹកមកដល់ខាងមុខនេះនឹងយកទៅចាក់ដល់ពលរដ្ឋនៅភ្នំពេញឱ្យរួចរាល់និងចាក់នៅតាមទីប្រជុំជននៃខេត្តកណ្តាល។ បន្ទាប់មករដ្ឋាភិបាលនឹងបន្តចាក់នៅតាមរាជធានីខេត្តដែលប្រឈមខ្ពស់ពិសេសខេត្តដែលមានកម្មកររោងចក្រច្រើន។
លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩)បានមានប្រសាសន៍ថា គ.វ.ក១៩ នឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩ដល់ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។

លោកស្រី បានបន្តថា ក្រៅពីនេះគ.វ.ក១៩ នឹងបើកយុទ្ធនាការបន្តទៀតសម្រាប់ចាក់នៅខណ្ឌចំនួន៣ទៀតនៅរាជធានីភ្នំពេញដែលនៅសេសសល់ គឺខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារដោយដូសទី១ចាក់ពីចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែមិថុនានិងដូសទី២ចាប់ពីថ្ងៃទី២៥ខែមិថុនាដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១ ។
លោកស្រី រំពឹងទុកថា នឹងអាចចាក់អស់គ្រប់បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅរាជធានីភ្នំពេញនៅខែកក្កដាខាងមុខនេះខណៈបច្ចុប្បន្នកំពុងចាក់ជួនប្រជាពលរដ្ឋចំនួន១១ខណ្ឌហើយមានខណ្ឌខ្លះបានចាក់រួចរាល់និងខណ្ឌខ្លះទៀតកំពុងដំណើរការចាក់។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១នេះ កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋបានចំនួន ២ ៧៦៦ ១៩៨នាក់ ស្មើនឹង២៧.៦៦ភាគរយនៃធៀបនឹងគោលដៅប្រមាណ១០លាននាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


