Connect with us

ព័ត៌មានជាតិ

ផ្ទះ​បណ្តែត​ទឹក​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ចំនួន​១៧​ស្ម័គ្រ​ចិត្ត​រុះរើ​ព្រមៗ​គ្នា

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ពិតជា​គួរ​ឲ្យ​កោត​ស​សើ​ដល់​បងប្អូន​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ស្ថិត​នៅ​តាម​បណ្តោយ​ទន្លេបាសាក់​ក្នុង​មូលដ្ឋាន​សង្កាត់​ច​ង្រែ​ក្រោម ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ ​បាន​ស្ម័គ្រ​ចិត្ត​រុះរើ​ផ្ទះ​ដោយ​ខ្លួនឯង​ព្រមៗ​គ្នា​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​ពី​លោក ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​ ចាប់តាំងពី​ថ្ងៃទី​២​ខែមិថុនា​ ខណៈ​ដែល​សាលា​រាជធានី​ភ្នំពេញ​ចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​ដែល​សាងសង់​ជា​ផ្ទះ​បែប​អានាធិបតេយ្យ​ដោយ​ទុក​រយៈពេល​១​សប្ដាហ៍​មក​។

គឺ​នៅ​ថ្ងៃទី​១០​ខែមិថុនា​នេះ​អ្នករស់នៅ​លើទឹក​ក្នុង​មូលដ្ឋាន​សង្កាត់​ចាក់អង្រែ​ក្រោម​បាន​ស្ម​ក្រ័​ចិត្ត​រុះរើ​ទាំងអស់គ្នា​តែម្តង​។ លោក ជា សុ​ខៃ បាន​បញ្ជាក់ថា អ្នក​សង់ផ្ទះ​លើទឹក​ស្នាក់នៅ​នេះ​មាន​ចំនួន​១៧​ខ្នង​ផ្ទះ​ស្មើនឹង​១៧​គ្រួសារ​។ ​ហើយ​ក្នុង​ចំនួន​១៧​គ្រួសារ​ខាងលើ​នេះ​មាន​ជនជាតិ​វៀតណាម​១៦​គ្រួសារ​ចំណែក​ខ្មែរ​មានតែ​មួយ​គ្រួសារ​ប៉ុណ្ណោះ​។​ ចំពោះ​ការ​រុះរើ​វិញ​គឺ​នៅសល់តែ​ក្តារក្រាល​ប៉ុណ្ណោះ​ហើយ​យ៉ាងយូ​ថ្ងៃស្អែក​អាច​រុះ​រើចេញ​អស់ហើយ​។

ប៉ុន្តែ​ទោះជា​រុះរើ​ហើយ​ក្តី​ក៏​អាជ្ញាធរ​មិន​មើល​រំលង​ឡើយ​គឺ​តម្រូវ​ឲ្យ​ពួកគាត់​ដឹក​ចេញ​មិន​ទុក​ឲ្យ​នៅ​ជា​គំនរ​ឈើ​នៅក្បែ​មាត់ច្រាំង​ទន្លេ​ដែលជា​ទីតាំង​ចាស់​នោះឡើយ​។

ចំពោះ​វិធានការណ៍​ដ៏​ក្តៅគគុក​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោក​គាំទ្រ​ខ្លាំងណាស់​ព្រោះ​ករ​ឃើញ​អាជ្ញាធរ​កន្លងមក​មាន​វិធានការណ៍​ក្តៅ​ដូច​ពេលបច្ចុប្បន្ន​សោះ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម