ជីវិតកម្សាន្ដ
ដួង សុខគា ប្រកាសឈប់ច្រៀងអាយ៉ៃយ៉ាងភ្ញាក់ផ្អើល
លោក ដួង សុខគា តារាពហុជំនាញ អាចលេងបានគ្រប់ទម្រង់សិល្បៈសម័យ-បុរាណ អាយ៉ៃ ជាដើម នោះ បានប្រកាសយ៉ាងភ្ញាក់ផ្អើលថា លោកនឹងឈប់ច្រៀងអាយ៉ៃទៀតហើយ។

ការប្រកាសរបស់តារាពហុជំនាញ លោក ដួង សុខគា នាពេលនេះ ស្របពេលមានការបញ្ចេញមតិមួយចំនួនពីអ្នកប្រើប្រាស់បណ្ដាញសង្គមហាក់មិនឲ្យតម្លៃសិល្បករជើងចាស់ចម្រៀងអាយ៉ៃ ឬអាចនិយាយថា ការរិះគន់ខ្លះមានចេតនាជាន់ពន្លិច ឬបំបាក់ទឹកចិត្ត។ លោកថា ខ្លួនបានខំប្រឹងប្រែងត្រដាបត្រដួស ខ្មែរគួរតែយល់ហើយ តែនេះធ្វើឲ្យលោកឈឺចាប់ច្រើនជាងការលើកទឹកចិត្ត (អាយ៉ៃ មិនមែនជារបស់លោកតែម្នាក់ទេ)។
លោក ដួង សុខគា បានរៀបរាប់ខ្លឹមសារតាមរយៈបណ្ដាញសង្គមកាលពីយប់មិញថា «ពិតជាឆ្អែតពេលឃើញខមមិនក្នុងគណនីមេ ម្សិលមិញ ខ្ញុំឃើញមេបង្ហោះ តែខ្ញុំមិនបានចែកផ្សាយបន្តទេ ព្រោះតែមិនចង់ឲ្យគេថា…ដឹងថាខ្លួនមិនពូកែ ឥឡូវនេះបានជាជ្រុលមើលខមមិនហើយ សូមបញ្ជាក់ជូនចុះ អរគុណណាស់បងប្អូនទាំងអស់ដែលលើកទឹកចិត្តខ្ញុំ»។

លោក ដួង សុខគា លើកឡើងថា «ខ្ញុំសូមទោសផង ដែលខ្ញុំតបនឹងយោបល់បងប្អូនខ្លះៗ»។ ខ្ញុំក៏ចេះឆ្អែតដែរ ដឹងថាអ្នកខ្លះមិនទាំងស្គាល់បែបបទអាយ៉ៃផង ក៏ប្រឹងទើសជាន់ពន្លិចទៅហើយ ពេលខ្លះវាអាចធ្វើឲ្យអ្នកខំប្រឹងបន្តទាំងត្រដាបត្រដួស ឆ្អែតដោយកន្លែងដែរ។ ជម្រាបជូនចុះថា ខ្ញុំមិនដែលនឹកថាចង់ច្រៀងម្តងឡើយ គ្រាន់តែខ្លាចបាត់ក៏មិនដែលថាខ្លួនឯងពូកែដែរ បណ្តាញសង្គមដែលមានសេរីភាពពេញទំហឹង ហើយខ្វះសុជីវធម៌ និងការក្រែងរអែងចិត្តអើយ! សុំខ្លាចហើយ ការលើកទឹកចិត្តមិនសូវមាន មានតែការបំបាក់ទឹកចិត្ត»។
លោក ដួង សុខគា បន្តថា «ដាក់មួយម៉ាត់ៗ ឆ្អែត ខ្ញុំ ចង់ជម្រាបចុះថា បើពូកែបែបហ្នឹង ជួយថែអាយ៉ៃបន្តផងចុះ ខ្ញុំនឹងមិនច្រៀងទៀតទេ គឺសុំឈប់សិល្បៈមួយនេះ មិនមែនជារបស់ខ្ញុំម្នាក់ឯងទេ ខ្ញុំបំពេញតែការងារដែលទទួលរួចហើយប៉ុន្មានរោងទៀត ខ្ញុំនឹងឈប់ច្រៀងទៀតហើយអាយ៉ៃ សូម្បីតែសម្រាប់វិទ្យុក៏ឈប់ដែរ ខ្ញុំទទួលការកែលម្អ តែក៏បាក់ទឹកចិត្តនឹងពាក្យទ្រគោះខ្លះដែរ»។

បន្ថែមពីលើនេះ លោក ដួង សុខគា បានបញ្ជាក់ឲ្យដឹងថា លោកក៏ចង់បង្ហាញបន្តិចមុននឹងឈប់ ៖ អាយ៉ៃ នៅលើឆាក គឺត្រូវការចាប់ចុងចួនភ្លាមៗ តាមបទ តាមប្រធានបទឆ្លើយឆ្លងគ្នាទៅវិញទៅមក តែអាយ៉ៃវិទ្យុ គេអាចកាន់ប៉ារ៉ូលច្រៀងបាន យោងទៅលើខ្លឹមសារ និងខ្លាចដៃគូរកជួនមិនឃើញផង ក៏ខ្លាចល្អៀងខ្លឹមសារដែរ។ អាយ៉ៃថតដាក់វិទ្យុគេយកតែសំឡេងទេ ហេតុនេះគេមិនសូវបានប្រុងឡើយ ដូចនេះបើថតបង្ហោះនៅពេលនោះគឺអាក្រក់មើលមែនហើយ សង្ឃឹមថា អ្នកខមមិនដែលមិនយល់ពីអាយ៉ៃ និងមិនក្រែងចិត្ត មេត្តាជ្រាបផងចុះ។
តារាសិល្បៈលោក ដួង សុខគា លើកឡើងទៀតថា «ខ្ញុំនៅតែនិយាយដដែលថា ខ្ញុំមិនខឹងអ្វីទេ តែក៏អន់ចិត្ត អាយ៉ៃនេះ ខ្ញុំខំផ្សាយផង ច្រៀងផង បង្ហាញក្មេងៗ ផង តែថ្ងៃនេះ ខ្ញុំមើលក្នុងខមមិនដែលមេបង្ហោះ ហើយ គឺធ្លាក់ថ្លើមក្តុក! ឱ សីលធម៌ សុជីវធម៌ ជនជាតិខ្ញុំអើយ ទៅឯណាបាត់អស់ទៅហើយ?ខ្ញុំនិយាយថា ខ្ញុំនឹងឈប់ច្រៀងអាយ៉ៃទៀតហើយ អាយ៉ៃលើឆាកទទួលបានបួនប្រាំរោង ខ្ញុំនឹងទៅច្រៀងបង្ហើយ តែក្រៅពីនោះ ខ្ញុំមិនច្រៀងទៀតឡើយ សូម្បីតែថតឲ្យវិទ្យុជាតិក៏ខ្ញុំមិនច្រៀងទៀតដែរ»៕
អត្ថបទ ៖ ចាន់រ៉ា




-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


