Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឃាត់​ជនសង្ស័យ​៣​នាក់​

បានផុស

នៅ

នគរបាល​ស្រុក​មុខកំពូល បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឃាត់​ជនសង្ស័យ ៣​នាក់ ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ។​

ករណីនេះកើតឡើងកាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង១៣និង​០០នាទី នៅ​ចំណុច​ទំនប់​រា​ហ៊ូ ភូមិ​ព្រែក​យាយ​ហ៊ិ​នទី​១ ឃុំ​ឬ​ស្សី​ជ្រោយ​ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង៣​នាក់ ១,​ឈ្មោះ ឆន ស៊ី​ដែ​ត ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ នៅ​ភូមិ​ព្រែក​យាយ​ហ៊ិ​នទី​១ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ ។​ ២,​ឈ្មោះ ស៊ុំ ភក្ដី ភេទ​ប្រុស អាយុ១៦​ឆ្នាំ នៅ​ភូមិ​ព្រែក​យាយ​ហ៊ិ​នទី​១ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ។ ៣, ឈ្មោះ វ៉ែន សុវណ្ណ​រ៉ា (​ហៅ​) ទ្រី វត្ថុតាងដកហូតម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀនចំនួន១៥កញ្ចប់​តូច ទូរស័ព្ទចំនួន០២គ្រឿង​។​

សមត្ថកិច្ច​ប្រាប់​ឲ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ៣​នាក់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ គឺ​ដោយសារ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ទើប​កម្លាំង​ជំនាញ​, កម្លាំង​ប៉ុស្តិ៍ និង​ប្រជា​ការពារ ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ។​

ចំពោះ​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​អធិការ​ដ្ផា​ន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​បន្ត​នីតិវិធី ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម