Connect with us

ព័ត៌មានជាតិ

ម៉ោង​ជាង ៣ រសៀល ​ផ្ទះ​បណ្តែត​​ទឹក​ខណ្ឌ​ច្បារអំពៅ ខ្លះ​រុះរើ ខ្លះទៀត​សណ្តោង​ចេញ​​

បានផុស

នៅ

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានឲ្យដឹងថា មកដល់រសៀលថ្ងៃទី១១ខែមិថុនានេះ ផ្ទះបណ្តែតទឹកមួយចំនួនបានសម្រេចរុះរើ និងខ្លះទៀតសុខចិត្តសណ្តោងចេញពីទីតាំងចាស់ស្ថិតក្នុង​សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រសាសន៍លោក ហ៊ត គឹមនី បានឲ្យដឹងទៀតថា ទីតាំងមួយចំនួនបានធ្វើកិច្ចសន្យាចាកចេញនិងរុះរើចេញតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញដោយពុំរឹងរូស​ឡើយ។ បើតាមប្រសាសន៍របស់លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងដែរថា មកដល់រសៀលថ្ងៃទី១១ខែមិថុនានេះគឺបងប្អូនម្ចាស់ផ្ទះបណ្តែតទឹក បានធ្វើការរុះរើជាបន្តបន្ទាប់ទៅតាមកម្លាំងគ្រួសាររបស់ពួកគាត់។

ក្នុងរយៈពេល៣ថ្ងៃនេះ លោក ចេង មុនីរ៉ា អភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចម្រុះចុះផ្សព្វផ្សាយ​សេចក្តីជូនដំណឹងពីសាលារាជធានីភ្នំពេញ ដោយឲ្យរុះរើចេញពីផ្ទៃទឹក មិនឲ្យហួសពីមួយសប្តាហ៍ឡើយ។ក្នុងនោះម្ចាស់ផ្ទះជួលមួយចំនួនបានគោរពតាមសេចក្តីជូនដំណឹងនៅសល់មួយចំនួន កំពុងរកទីតាំងដែលត្រូវបន្លាស់ចេញ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម