ព័ត៌មានជាតិ
ប្រឡាយក្រោយខាំខូស៊ីធីគោករាក់ អាជ្ញាធរយកគ្រឿងចាក់ទៅចុះស្តារ
ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ទួលសង្កែ២ដឹកនាំដោយលោកអ៊ុក ខេមា ចៅសង្កាត់និងលោកនេត តោនចៅសង្កាត់រងទទួលសង្កែទី២ដោយមានការណែពីលោកអភិបាលរាជធានីភ្នំពេញ និងលោកជាពិសីអភិបាលខណ្ឌឫស្សីកែវបាននាំយកគ្រឿងចក្រចុះស្តារប្រឡាយអូរអង្កាម១ខ្សែ ប្រវែង១២០ម៉ែត្រទទឹង៤ម៉ែត្រ។
ការចុះស្តារប្រឡាយនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិពោងពាយ សង្កាត់ទួលសង្កទី២ ខណ្ឌឫស្សីកែវ ។
លោកនេតតោនចៅសង្កាត់រងទី១បានឲ្យដឹងថា ប្រឡាយអូរអង្កាមនេះមានប្រវែង១២០ម៉ែត្រទទឹង ៤ម៉ែត្រ មានវិសាលភាពរំដោះទឹកពីសង្កាត់ទួលសង្កែទី១និងទី២ ចាប់ពីចំណុចមុខក្រុមហ៊ុនលីហ៊ួផ្លូវ៥៩៨ ទៅដីក្រុមហ៊ុនខាំខូសុីធី ។


ប្រឡាយនេះខកខានស្តារយូរឆ្នាំមកហើយៗ មានសភាពគោករាក់អស់ហើយ ដោយមានការរារាំពីបុគ្គលមួយចំនួនសង់រោងសង់របងរំលោភ លើផ្លូវខ្នងប្រឡាយ និងចាក់សំរាមចូលក្នុងប្រឡាយបណ្តាលឲ្យគោករាក់ស្ទះផ្លូវទឹក មិនអាចហូរបាន ទើបថ្នាក់លើបញ្ជាឲ្យអាជ្ញាធរសង្កាត់ចុះស្តារ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។
លោកនេត តោន ក៏បានធ្វើការផ្តាំផ្ញើឲ្យពលរដ្ឋរស់នៅក្បែរនោះយកចិត្តទុកដាក់ជួយថែរក្សា កុំបោះចោលសំរាមឬកាកសំណល់ផ្សេងៗក្នុងប្រឡាយអូរអង្កាមនេះ ដែលបណ្តាលឲ្យស្ទះទឹកហូរ បង្កជនលិចផ្ទះប្រជាពលរដ្ឋ ៕
អត្ថបទ៖ ឌីរៀ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


