Connect with us

ព័ត៌មានជាតិ

ជប៉ុន រកឃើញករណីរលាកបេះដូងលើពលរដ្ឋ ៧ នាក់ ក្រោយចាក់វ៉ាក់សាំង Pfizer

បានផុស

នៅ

ក្រសួងសុខាភិបាលប្រទេសជប៉ុន បានឱ្យដឹងថា មនុស្ស ៧ នាក់ បានវិវត្តទៅជាជំងឺរលាកបេះដូង បន្ទាប់ពីពួកគេបានទទួលការចាក់វ៉ាក់សាំង Pfizer នៅក្នុងប្រទេស ។

យ៉ាងនេះក្ដី ក្រសួងសុខាភិបាលជប៉ុន បញ្ជាក់ថា គ្មានការព្រួយបារម្ភ អំពីសុវត្ថិភាពធ្ងន់ធ្ងរណាមួយ ប៉ះពាល់ដល់យុទ្ធនាការចាក់វ៉ាកសាំងនោះទេ ហើយថា ពួកគេនឹងបន្តប្រមូលទិន្នន័យទាំងក្នុង និងក្រៅប្រទេស ពាក់ព័ន្ធនឹងបញ្ហានេះ។ គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ប្រជាជនជប៉ុនប្រមាណ ៩.៧៦ លាននាក់ បានទទួលការចាក់វ៉ាក់សាំង Pfizer ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម