ព័ត៌មានជាតិ
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ស្នើឱ្យម្ចាស់រោងចក្រចូលរួមកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានស្នើឱ្យម្ចាស់រោងចក្រទាំងអស់ ត្រូវផ្តល់ព័ត៌មានទាក់ទិននឹងកម្មករកម្មការិនីណាសង្ស័យឆ្លងជំងឺកូវីដ១៩ ដើម្បីឱ្យក្រុមការងារចុះទៅយកសំណាកឱ្យបានទាន់ពេលវេលាសំដៅកាត់ផ្តាច់ការចម្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត នៅក្នុងរោងចក្រ។
ការស្នើសុំនេះ បានធ្វើឡើងបន្ទាប់ពីមានរោងចក្រមួយចំនួនតូច មិនបានធ្វើការសហការជាមួយក្រុមការងារក្នុងការផ្តល់ព័ត៌មានការងារស្រាវជ្រាវឡើយ ធ្វើឱ្យមានការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងរោងចក្រយ៉ាងធ្ងន់ធ្ងរ។

លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍នៅព្រឹកនេះថាការផ្តល់ព័ត៌មានទាក់ទិននឹងបញ្ហាសុខភាពរបស់កម្មករកម្មការិនី ពិសេសករណីសង្ស័យឆ្លងជំងឺកូវីដ១៩បានទាន់ពេលវេលាពិតជាមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែកកាត់ផ្តាច់ការចម្លងជំងឺនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយមិនធ្វើឱ្យការចម្លងនៅក្នុងរោងចក្រមានសភាពធ្ងន់ធ្ងរ។
លោកបណ្ឌិតបានបន្តទៀតថា កន្លងមកមានរោចក្រមួយចំនួនធំបានគោរពវិធានការអនាម័យតាមគោលការណ៍នាំរបស់ក្រសួងការងារនិងក្រសួងសុខាភិបាលនិងបានសហការជាមក្រុមការងារនៅពេលមានកម្មករមានបញ្ហាសុខភាពដោយបានស្នើសុំយកសំណាកនិងផ្តល់ទីតាំងសម្រាប់ធ្វើចត្តាឡីស័កត្រឹមត្រូវនិងជួនកាលឱ្យកម្មកធ្វើនៅតាមផ្ទះរៀងៗខ្លួន និងស្ម័គ្រផ្អាកដំណើរការអាជីវកម្មដោយខ្លួនឯងទៀតផង។
លោកបណ្ឌិតបានឱ្យដឹងទៀតថា រោងចក្រដែលអនុវត្តនូវវិធានការអនាម័យបានល្អ និងសហការជាមួយអាជ្ញាធរភាគច្រើនមិនមានបញ្ហាការឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរទេ។
លោកបណ្ឌិតបានបន្ថែមទៀតថា ចំណែករោងចក្រមួយចំនួនទៀតនៅមិនទាន់បានសហការបានល្អជាមួយអាជ្ញាធរនៅឡើយទេទើបធ្វើឱ្យមានបញ្ហាផ្ទុះជំងឺកូវីដនៅក្នុងរោងចក្រថ្មីៗនេះ។

លោកបណ្ឌិតបានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះការឆ្លងរាលដាលជំងឺកូវីដ១៩នៅខេត្តស្វាយរៀងនៅមិនទាន់មានការថមថយចុះនៅឡើយទេដោយសារ មានមូលហេតុចំនួន៤ ទី១.មានកម្មករមួយចំនួនមិនព្រមយកសំណាកនៅតាមរោងចក្រ និងមិនព្រមធ្វើចត្តាឡីស័កនៅក្នុង រោងចក្រដោយពួកគាត់ចេញពីរោងចក្រធ្វើដំណើរទៅផ្ទះហើយបានចម្លង ជំងឺកូវីដ-១៩ ចូលក្នុងក្រុមគ្រួសារនិងសហគមន៍។ ទី២.ការអនុវត្តរក្សាគម្លាតសុវត្តិភាពនៅមិនទាន់បានត្រឹមត្រូវតាមគោលការណ៍ណែនៅឡើយទេដោយបងប្អូនកម្មករកម្មការិនីយើងតែងតែធ្វើដំណើរទៅមករោងចក្រសហគ្រាសដោយប្រើមធ្យោបាយរួមគ្នា ជិះប្រមូលផ្ដុំរួមគ្នាច្រើន ។ ទី ៣.ពលករខ្មែរមួយចំនួនបានវិលត្រឡប់មកពីប្រទេសថៃដោយពួកគាត់យកជំងឺកូវីដ-១៩ មកជាមួយ និងទី៤. ការ មិនគោរពតាមវិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ។ល។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងព្រឹតិ្តការណ៍សហគមន៍២០កុម្ភៈចំនួន១២៤៤នាក់ ស្លាប់៧នាក់ព្យាបាលជាសះស្បើយចំនួន៧៧៧នាក់ និងកំពុងធ្វើការព្យាបាលចំនួន៤៥៩នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


