ព័ត៌មានជាតិ
ក្រសួង កំពុងរង់ចាំលទ្ធផលតេស្តចុងក្រោយដើម្បីត្រៀមបើកសាលាឡើងវិញ
ក្រសួងអប់រំយុវជន និងកីឡា កំពុងរង់ចាំលទ្ធផលតេស្តចុងក្រោយអ្នកពាក់ព័ន្ធព្រឹត្តិការណ៍០៣វិច្ឆិកា ដើម្បីត្រៀមបើកសាលារៀនឡើងវិញ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះថា ក្រសួងកំពុងសហការជាមួយក្រសួងសុខាភិបាលដើម្បីពិនិត្យតាមដាននិងវាយតម្លៃស្ថានការណ៍ចុងក្រោយពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣វិច្ឆិកាមុននឹងបើកសាលារៀនឡើងវិញនៅរាជធានីភ្នំពេញនិងខេត្តកណ្តាល។

លោកបានបន្តទៀតថា ក្នុងករណីបើកសាលារៀនឡើងវិញ គឺក្រសួងនៅតែបន្តឲ្យសាលាទាំងអស់អនុវត្តទៅតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំនិងគោលការណ៍របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវដល់អ្នកដែលមានជាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកា ត្រូវមកធ្វើតេស្តឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី១៨វិច្ឆិកានេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០មានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃ០៣វិច្ឆិកា សរុបចំនួនតេស្ត ដែលបានធ្វើវិភាគមាន ៣៩១៨ វត្ថុសំណាក ក្នុងនោះមានអ្នកធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ លើក ទី២ ចំនួន៨២៥នាក់ និងតេស្តលើកទី៣ ចំនួន ១៣៥២នាក់ ដោយលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០៤នាក់ ក្នុងនោះនៅសល់៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


