Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រៃវែង កត់ត្រា​អ្នក​ឆ្លង​ធ្ងន់បំផុត ក្នុង​រយៈពេល ៧ ថ្ងៃ​ចុងក្រោយ​

បានផុស

នៅ

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៦ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

តួលេខ​អ្នក​ឆ្លង​ថ្មី​ចុងក្រោយ ៥៦ នាក់ ជា​ចំនួន​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល ៧ ថ្ងៃ​ ខណៈ​ខេត្ត​ជាប់​ដងទន្លេ​នេះ ជាតំបន់​ក្នុង​ការ​រាលដាលឆ្លង​ធ្ងន់ធ្ងរ​​ក្នុង​សហគមន៍​ ដែល​សរុប​អ្នក​ឆ្លង​ទូទាំង​ខេត្ត​​​ឡើង​ដល់ ១ ០១២ នាក់​គិត​ត្រឹម​ថ្ងៃ ១៥ មិថុនា​ឆ្នាំ​២០២១។

បើ​តាម​អត្តសញ្ញាណ​អ្នក​ឆ្លង​ថ្មី​ពាក់ព័ន្ធស្រុកក្រុង​ចំនួន ១០ និង​អ្នក​ដំណើរ​ពី​ក្រៅ​ខេត្ត​​មួយ​ចំនួនក្នុង​នោះ​មាន​៖

១- ក្រុងព្រៃវែង ចំនួន ​៤នាក់
២- ស្រុកពាមរក៍ ចំនួន ​៨នាក់
៣-ស្រុកពារាំង ចំនួន ​៨នាក់
៤- ស្រុកព្រះសេ្តច ចំនួន ​៨នាក់
៥- ស្រុកកំពង់ត្របែក ចំនួន​ ៧នាក់
៦- ស្រុកពាមជរ ចំនួន​ ៦នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន​ ៥នាក់
៨- ស្រុកមេសាង ចំនួន ៥នាក់
៩- ស្រុកកញ្ចៀច ចំនួន ១នាក់
១០-ស្រុកពោធិ៍រៀង ចំនួន ១នាក់
១១- មកពីខេត្តកណ្ដាល ចំនួន ៣នាក់។

បើ​តាមអាជ្ញាធរ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៦នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែក​ស្រុក​នានា។

ជាមួយ​គ្នា​នេះជាថ្មីម្តងទៀត​ អាជ្ញាធរ​ខេត្ត​ព្រៃវែងបាន​អំពាវនាវ​ អ្នក​ដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ថៃ​ព្រមាន​ឲ្យ​ខេត្ត​ក្រុង​១១​ប្រយ័ត្នខ្លួន ព្រោះ​ទំនប់​ចៅប្រាយ៉ា បង្កើនការ​​បង្ហូរ​ទឹក ទប់ទល់​នឹង​ព្យុះ​វីពផា

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ រៀបចំ«បន្ទប់​សង្គ្រាម» ត្រៀមឆ្លើយតប​គ្រោះ​មហន្តរាយ​​ ព្រោះ​​ព្យុះវីពផា​ នាថ្ងៃ​២២-២៣កក្កដា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកតាមដាន៖ ពលរដ្ឋកម្ពុជាគួរតែទៅលេងឱ្យច្រើន នៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៥ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម