Connect with us

ព័ត៌មានជាតិ

ជប៉ុន​​សម្រេច​​បញ្ចប់​​អាសន្ន​​កូវីដ​​មុន​​កីឡា​​អូឡាំពិកមួយខែ

បានផុស

នៅ

រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​មិថុនា​បាន​បញ្ចប់​បំរាម​ភាព​អាសន្ន​កូវីដ-១៩​នៅ​ទី​ក្រុង​តូក្យូ​មុន​ពេល​​មួយ​ខែ​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​មក​ដល់ ប៉ុន្តែ​វិធានការ​​​រឹត​ត្បិត​​នឹង​អនុវត្ត​សម្រាប់​អ្នក​គាំទ្រ​ចូល​ទស្សនា។

ភាព​អាសន្ន​កូវីដ-១៩​​នៅ​ទី​ក្រុង​តូក្យូ​បាន​ដាក់​កាល​ពី​ចុង​ខែ​មេសា ហើយ​បារ និង​ភោជនីយដ្ឋាន​ហាម​លក់​គ្រឿង​ស្រវឹង និង​បើក​​ដល់​ម៉ោង​៨​យប់​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Yoshihide Suga បាន​ប្រកាស​ថា ឥឡូវ​នេះ វិធានការ​​នឹង​ចប់​​​​ក្នុង​ទី​ក្រុង​តូក្យូ និង​តំបន់​៨​កន្លែង​ផ្សេង​ទៀត​ត្រឹម​ថ្ងៃ​ទី​២០​ ខែ​មិថុនា។ ប៉ុន្តែ Okinawa នឹង​នៅ​បន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​មាន​ប្រសាសន៍​ថា ៖«ចំនួន​ឆ្លង​កូវីដ-១៩​ទូទាំង​ប្រទេស​បាន​ធ្លាក់​ចុះ​តាំង​ពី​ពាក់​កណ្តាល​ខែ​ឧសភា ហើយ​ស្ថានភាព​នៅ​មន្ទីរ​ពេទ្យ​ក៏​កាន់​តែ​ល្អ​ប្រសើរ។ ម្យ៉ាង​វិញ​ទៀត តំបន់​ខ្លះ មាន​សញ្ញា​ធ្លាក់​ចុះ​នៃចំនួន​ឆ្លង​ថ្មី»។

ជំនួស​ឲ្យ​ភាព​អាសន្នដែល​បាន​បញ្ចប់ រដ្ឋាភិបាល​នឹង​អនុវត្ត​វិធានការហៅ​ថា«ដូច​ជា​ភាព​អាសន្ន​»នៅ​ទី​ក្រុង​តូក្យូ និង​កន្លែង​៦​ផ្សេង​ទៀត​រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា។​

វិធានការ​ថ្មី​ដែល​ត្រូវ​បាន​បន្ធូរបន្ថយ​អនុញ្ញាត​ឲ្យ​លក់​គ្រឿង​ស្រវឹង​ ប៉ុន្តែ​​លក់​ដល់​ត្រឹម​៧​យប់​ប៉ុណ្ណោះ ខណៈ​ភោជនីយដ្ឋាន និង​បារ​បើក​ដល់​​ត្រឹម​៨​យប់​ដដែល។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ត្រឹម​តែ​រយៈ​ពេល​៥​សប្តាហ៍​មុន​ពេល​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវ​ក្តៅ​នឹង​​បើក​ជាផ្លូវ​ការមក​ដល់​ ទី​ក្រុង​តូក្យូ​ទំនង​ជា​ដាក់​កម្រិត​លើ​ចំនួន​អ្នក​ចូល​ទស្សនា​ផ្ទាល់​នៅ​ទី​លាន​ប្រកួត។

បច្ចុប្បន្ន​នេះ ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន​បាន​អនុញ្ញាត​អ្នក​ទស្សនា​ក្នុង​ស្រុក​ចំនួន​៥០០០​នាក់ ឬ​ស្មើ​នឹង​៥០%​នៃ​ទី​លាន​ប្រកួត​ដែល​អាច​ផ្ទុក​មនុស្ស។ យ៉ាង​ណា កាល​ពី​ថ្ងៃ​ពុធ រដ្ឋាភិបាល​ជប៉ុន​​ដាក់​ចេញ​​​ផែន​ការ​បង្កើន​ចំនួន​អ្នក​ទស្សនា​ផ្ទាល់​រហូត​ដល់​១​ម៉ឺន​នាក់​ ប៉ុន្តែ​មិន​ទាន់​សម្រេច​ចុង​ក្រោយ​ទេ​រហូត​ដល់​បំរាម​ភាព​អាសន្ន​ត្រូវ​បាន​បញ្ចប់។

ចំណែក​អ្នក​គាំទ្រ​មក​ពី​ក្រៅ​ប្រទេសមិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ទស្សនា​ព្រឹត្តិការណ៍កីឡា​នេះ​នៅ​ជប៉ុន​​ឡើយ ហើយ​​នេះ​ជា​លើក​ទី​១​ដែល​ព្រឹត្តិការណ៍​កីឡា​នេះ​ហាម​ឃាត​អ្នក​គាំទ្រ​ពី​ក្រៅ​ប្រទេស​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។

បញ្ហា​នៅ​តែ​មាន​​ចម្រង​ចម្រាស។ ខណៈ​ពេល​ករណី​ឆ្លង​កូវីដ-១៩​នៅ​ជប៉ុន​ធ្លាក់​ចុះ​ពី​រលក​ឆ្លង​​លើក​ទី​៤  ក៏សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​មួយ​ចំនួន​បារម្ភ​ថា ចំនួន​អ្នក​ទស្សនាកីឡា​អូឡាំពិក​ច្រើន​កុះករ​​អាច​នឹង​ធ្វើ​ឲ្យ​ផ្ទុះ​កូវីដ-១៩​ជា​ថ្មី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+៧ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ២០ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣០ នាទី មុន

សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

តើណាតូ និងអឺរ៉ុបបរិយាយយ៉ាងណាចំពោះការវាយប្រហារភេរវកម្មនៅ រុស្ស៊ី?

ព័ត៌មានជាតិ៤០ នាទី មុន

ជារឿងកម្រណាស់! យុវតីខ្មែរ១រូប បានអភិវឌ្ឍខ្លួនពីនារីអាកាសចរណ៍ ក្លាយជាអ្នកបើកយន្តហោះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម