ព័ត៌មានអន្ដរជាតិ
អ្នកមានឥទ្ធិពលជប៉ុនម្នាក់ ធ្លាប់ថតផឹកស្រា ៩លីត្រ ពេលនេះសល់ពេល១ឆ្នាំទៀតដើម្បីរស់
Kimbae ដែលមានអាយុ ៤៦ ឆ្នាំ ធ្លាប់មានព័ត៌មានផឹកស្រាបៀរ ៩លីត្រក្នុងមួយថ្ងៃកំពុងបង្កឲ្យមានការភ្ញាក់ផ្អើលសារជាថ្មីម្ដងទៀត បន្ទាប់ពីរូបលោកបានជូនដំណឹងនៅលើបណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter សរសេរថា “ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីស្លាប់” ។
ចេញផ្សាយដោយ 8days កាលពីថ្ងៃ២២ ខែមីនា បានបង្ហាញពីរូបភាពបានបង្ហាញពីបុរសជនជាតិជប៉ុន Kimba មានក្បាលពោះហើមធំ ហើយដេកនៅលើគ្រែដោយពាក់ខោទឹកនោមសម្រាប់មនុស្សពេញវ័យ។ ក្នុងនោះថែមទៀត គាត់បានសរសេរថា “ឈឺពោះគឺមិនអាចទ្រាំបាន ហើយខ្ញុំបានលេបថ្នាំងងុយគេង ដើម្បីបង្ខំខ្លួនឯងឲ្យគេងលក់ ប៉ុន្តែខ្ញុំនៅតែភ្ញាក់ពីការឈឺចាប់នោះបានដដែល”។

Kimbae ក៏បានចែករំលែកបន្ថែមទៀតថា គាត់ពាក់កន្ទប ព្រោះគាត់នឹងធ្លាយលាមក និងទឹកនោមដោយមិនអាចគ្រប់គ្រងបាន។ ពេលខ្លះទៀត គាត់មិនអាចគ្រប់គ្រងក្រពះបានទេ ខណៈកំពុងញ៉ាំអាហារចូលទៅ គឺក្អួតមកវិញសឹងតែទាំងអស់ ក្រោយមក ទើបប្តូរផឹកទឹកពីដបជ័រតូចមួយដើម្បីឲ្យខ្លួនឯងនៅរស់។
ទោះយ៉ាងណាក៏ដោយ កាលពីខែកញ្ញាឆ្នាំមុន វេជ្ជបណ្ឌិតនៅប្រទេសជប៉ុនបានធ្វើរោគវិនិឆ្ឆ័យ ដោយបញ្ចាក់ទៅកាន់គាត់ថា គាត់នៅសល់រយៈពេលមួយឆ្នាំទៀតប៉ុណ្ណោះក្នុងការរស់នៅ មូលហេតុគឺមកពីការផឹកស្រាច្រើនរយៈពេលយូរ ធ្វើឲ្យខូចរាងកាយ។

ថ្វីបើយ៉ាងនេះក្ដី បន្ទាប់ពីរូបភាពនៃស្ថានភាពជំងឺរបស់ Kimbae បានរីករាលដាល អ្នកលេងអ៊ីនធឺណិតជាច្រើនបានចេញមកជូនពរគាត់ឲ្យឆាប់ជាសះស្បើយ។ ប៉ុន្តែបែរជាមានមនុស្សមួយចំនួន បានចំអកឲ្យគាត់ថាជាអ្នកញៀនស្រា។ អ្នកប្រើបណ្ដាញអ៉ិនធើណេតម្នាក់បានសរសេរថា នេះជាជោគវាសនារបស់អ្នកប្រមឹក ស្របពេលដែលក្នុងមតិមួយចំនួនបានសរសេរថា Kimbae ចាប់ផ្ដើមផឹកស្រវឹងនៅអាយុ ៣៥ ឆ្នាំ ហើយវិធីដ៏ល្អក្នុងការធ្វើឲ្យមនុស្សកាត់បន្ថយការផឹកស្រា ។
យ៉ាងណាមិញ នៅក្នុងរូបថតចុងក្រោយដែលគាត់បានបង្ហោះ បង្ហាញពីក្បាលពោះហាក់ហើមដូចស្ត្រីមានផ្ទៃពោះ ហើយតារាអ៊ិនធឺណេតជប៉ុន Kimbae បានបន្សល់ទុកសារមួយដាស់តឿនសាធារណជនកុំឲ្យធ្វើដូចគាត់ និងជំរុញអ្នកមលេងអ៊ីនធឺណិតឲ្យថែរក្សារាងកាយរបស់ពួកគេផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


