Connect with us

ព័ត៌មានជាតិ

សេដ្ឋី​ប្រាក់​លាន​ ក្តោ​បជំនួញ​ធំៗ​ពីរ​រូប ចេញ​មុខ​បរិច្ចាក​ថវិកា​ ៥ លានដុល្លារ​ ទិញ​ឧបករណ៍​តេស្ត​កូវីដ១៩

បានផុស

នៅ

ម្ចាស់​សម្ព័ន្ធ​ក្រុមហ៊ុន​ជំនួញ​ដ៏ធំ​ក្នុងស្រុកចំនួន​​ពីរ​​​ បាន​ប្រកាស​​បរិច្ចាក​ថវិកាជាមួយ​ប្រមុខ​រដ្ឋាភិបាល​​ ក្នុង​ទិញ​ឧបករណ៍​តេស្ត​រហ័ស​ដើម្បីប្រយុទ្ធ​ប្រឆាំង​កូវីដ​១៩។

សេដ្ឋី​ប្រាក់​លាន​មាន​ងារ​ជា​អ្នក​ឧកញ៉ា​ទាំង​ពីរ​នាក់​គឺអគ្គនាយក​​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បាន​ចូល​រួម​ឧបត្ថម្ភថវិកា ៣លានដុល្លារអាមេរិក និង​ក្រុមហ៊ុន ជីប ម៉ុង គ្រុប របស់អ្នកឧកញ៉ា លាង ឃុន ឧបត្ថម្ភថវិកា ២លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សរុប​ថវិកា​បាន​ពី​ការ​បរិច្ចាក​របស់​អ្នកឧកញ៉ា​ក្តោបជំនួញ​ធំៗ​ទាំង​ពីរ​នេះបាន​​ចំនួន ៥ លាន​ដុល្លារ។

កម្ពុជា​កំពុង​បន្ត​ប្រយុទ្ធប្រឆាំងកូវីដដែលកំពុងរីករាលដាល ហើយ​ការ​​ប្រើប្រាស់​ឧបករណ៍​តេស្តរហ័សដើម្បីកាត់ផ្តាច់​ប្រភព​ចម្លង​នៃ​មេរោគកូវីដ-១៩។ ឧបករណ៍​នេះ​អាច​ពន្លឿ​ន​ដល់ការវាយតម្លៃយ៉ាងរហ័សនៃការ​ឆ្លង​កូវីដ​សម្រាប់​អ្នក​សង្ស័យ ហើយ​បញ្ចៀស​ហានិភ័យនៃ​ការ​រីករាលដាល​បន្ថែម​ក្នុង​សហគមន៍​។

កម្ពុជាបាន​​រកឃើញ​អ្នក​ឆ្លង​សរុប​​​ជាង ៤ ម៉ឺន​នាក់ ខណៈ​ជំងឺ​រាតត្បាត​ជា​សាកល​នេះ​បាន​សម្លាប់​​អ្នក​ជំងឺ​ជិត ៤០០ នាក់​​មក​ដល់​ពេលនេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម