ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកថវិកា និងស្បៀងមួយចំនួនឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងពលរដ្ឋសម្រាកព្យាបាលជំងឺកូវីដ-១៩
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ជូនក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល វិទ្យាល័យសម្តេចតេជោហ៊ុនសែនពារាំងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។

ក្នុងមតិសំណេះសំណាល នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ក្នុងករណីមានអាការ:ដូចជាក្តៅខ្លួន ឬសង្ស័យថាមានជំងឺកូវីដ-១៩ ត្រូវទៅជួបគ្រូពេទ្យយកសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។
ជាមួយនោះ លោកប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលជាសះស្បើយ ត្រលប់ទៅផ្ទះវិញ ត្រូវបន្តធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ អាកុល និងត្រូវពាក់ម៉ាស រក្សាគម្លាត ដើម្បីរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាសត្រូវឥតស្រមោល កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ និងក្នុងសហគមន៍។

ក្នុងឱកាសចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានទទួលអំណោយឧបត្ថម្ភជាទឹកបរិសុទ្ធពីក្រុមហ៊ុនជីបម៉ុង ចំនួន១.០០០កេសផងដែរ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


