ព័ត៌មានជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនជួយសង្រ្គោះស្រ្តីអ្នកជំងឺម្នាក់
បន្ទាប់ពីបានទទួលដំណឹងពីបងប្អូនប្រជាពលរដ្ឋរស់នៅកោះរ៉ុងប្រាប់ថា មានអ្នកជំងឺត្រូវការជំនួយបន្ទាន់ ដោយគាត់មានអាការៈលើសឈាម តង់ស្យុង់ធ្លាក់ចុះយ៉ាងខ្លាំង គួរឲ្យបារម្ភនិងស្ថិតក្នុងសភាពធ្ងន់ធ្ងរនោះ នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះនៅកោះរ៉ុង បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីអ្នកជំងឺ មានឈ្មោះ ឃឹត ឈឿន ជាភរិយារបស់លោក សុខ ណេតចៅសង្កាត់រងទី ១ សង្កាត់កោះរ៉ុងសន្លឹម រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។នៅលើដីគោកគេឃើញរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងក្រុមគ្រូពេទ្យបានមករង់ចាំនៅមាត់ច្រាំងដើម្បីទទួលស្ត្រីអ្នកជំងឺទៅ សង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

លើកដៃសំពះ និងនិយាយសម្លេងអួលដើមកភ័យផងអរផងនោះ សមាជិកគ្រួសារស្ត្រីអ្នកជំងឺ បាននិយាយថ្លែងអំណរគុណយ៉ាងខ្លាំង ដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសង្គ្រោះម្តាយគាត់បានទាន់ពេលវេលាទាំងយប់អាធ្រាត្រ ព្រោះពួកគាត់ខ្វះមធ្យោបាយ ដើម្បីនាំយកម្តាយ ដែលមានជំងឺធ្ងន់ពីលើដីកោះ ឆ្ពោះមកកាន់ដីគោក ដើម្បីទទួលការព្យាបាល។ ប៉ុន្តែជាសំណាងល្អបំផុត កង្វល់ របស់ពួកគាត់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង បានជូនដំណឹងទៅលោកឧកញ៉ា ទៀ វិចិត្រ ហើយភ្លាមៗនោះ លោកឧកញ៉ា ក៏បានបញ្ជូនអូប័រពេទ្យល្បឿនលឿន មកដឹកម្តាយ របស់ខ្លួន ទាំងយប់ នាំមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះអាយុជីវិត៕
អត្ថបទ៖ ស៊ុយ ចាន់ធា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


