Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឡោមព័ទ្ធ​អគារសំណង់​​ចាប់បានបុរសបាញ់អតីតប្រពន្ធ ហើយរត់ទៅពួនសំងំលាក់ខ្លួនទីនោះ

បានផុស

នៅ

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១នេះ បានបើប្រតិបត្តិការឡោមព័ទ្ធអគារសំណងមួយកន្លែង ហើយចាប់បានបុរសដែលបានបាញ់អតីតប្រពន្ធរបស់ខ្លួន ឱ្យរងរបួសហើយរត់គេចខ្លួន។

ក្នុងប្រតិបត្តិការស្រាវជ្រាវនិងតាមរុករកចំណាយពេលជិត២០ម៉ោងនេះ សមត្ថកិច្ចបានរកឃើញជនសង្ស័យនៅពួនសំងំលាក់ខ្លួនក្នុងអគារសំណង់ដែលម្ចាស់ទុកចោលមួយកន្លែង (ក្បែរសៀងហៃ) នៅម៉ោង ១១ និង៤៥ នាទីព្រឹកថ្ងៃទី ២០ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីធ្វើការសួរនាំ និងចាត់ការបន្តតាមនិតិវិធីច្បាប់ជាធរមាន។ 

សូមរំឭកថា ស្ត្រីម្នាក់ត្រូវបុរសអតីតជាប្តីលបបាញ់ចំដើមទ្រូងខាងឆ្វេងមួយគ្រាប់ បណ្ដាលឱ្យរងរបួសធ្ងន់ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ កាលពីវេលាម៉ោង ១៨៖២០ នាទី ថ្ងៃទី ១៩ ខែមិថុនា នៅចំណុចភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បុរសជនសង្ស័យឈ្មោះ ជា សុវណ្ណរ៉ា អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរត់គេខ្លួនក្រោយធ្វើសកម្មភាព។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាព ដោយយកអាវុធខ្លី ចំនួន១ដើម មិនស្គាល់ម៉ាក មកបាញ់ជនរងគ្រោះឈ្មោះ ផង់ សុភាព មុខរបរអាជីវករ ដោយសារជនរងគ្រោះនិងជនសង្ស័យ មានទំនាស់និងគ្នា ខណៈដែលភាគីទាំងពីរនាក់ទើបតែលែងលះគ្នា ហើយមូលហេតុជនសង្ស័យជាអ្នកញៀនថ្នាំ ចេះតែរករឿងប្រពន្ធរាល់ថ្ងៃ  ទើបប្រពន្ធសម្រេចចិត្តលែងលះ តែមុននិងលែងលះ ជនសង្ស័យបានគំរាមជនរងគ្រោះថា បើហ៊ានតែលែង លុះត្រាតែខ្លួនស្លាប់​សិន បើមិនដូច្នោះទេ ខ្លួននឹងតាមសម្លាប់វិញ។

បើតាមសមត្ថកិច្ច ជនរងគ្រោះបានលែងលះគ្នាប្រហែល១ខែ តែក្នុងកំឡុងពេលលែងនេះ ជនសង្ស័យបានចងគំនុំជាមួយជនរងគ្រោះ ចេះតែមកអុកឡុក គំរាមកំហែងជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យក៏បានមករកកូន តែកូនមិនព្រមជួប ធ្វើឱ្យជនសង្ស័យខឹង ក៏ត្រឡប់ទៅវិញតែមុននឹងទៅ បានបោះពាក្យសម្ដីថា ថ្ងៃនឹងខ្លួននិងប្រដៅប្រពន្ធឱ្យស្គាល់​ខ្លួនម្ដង និងចង់ជួបមុខកូនជាលើកចុងក្រោយ ហើយក៏មានករណីបាញ់ប្រហារកើតឡើងនៅផ្ទះជនរងគ្រោះតែម្តង៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ១៧ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ៤៦ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

សេចក្ដីជូនដំណឹង៤៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម