ព័ត៌មានជាតិ
ធ្លាក់កម្ទេចផ្សារដែក បង្កជាអគ្គិភ័យឆេះរោងកម្មករស្នាក់នៅ និងម៉ូតូ២គ្រឿង
អគ្គិភ័យឆាប់ឆាបឆេះរោងស្នាក់នៅរបស់កម្មករសំណង់នៃអាគារកំពុងសងសាង បង្កការភ្ញាក់ផ្អើលទាំងព្រឹកដល់បងប្អូនប្រជាពលរដ្ឋ និងនគរបាលពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍នេះបង្កឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលហេតុ កម្មករបានយកសម្ភារៈផ្សារដេក មកផ្សារតំឡើងរោងស្នាក់នៅបន្ថែមសម្រាប់កម្មករស្នាក់នៅ ស្រាប់តែកម្ទេចផ្សារដេកបានធ្លាក់បង្កជាអណ្ដាតភ្លើងឆាបឆេះតែម្ដង បង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករ ប្រជាពលរដ្ឋ បានទាក់ទងទៅកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ប្រធានការិយាល័យ ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យចំនួន៣គ្រឿង ចេញមកអន្តរាគមន៍ចៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្នុងហេតុការនេះដែរ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទើបអាចគ្រប់គ្រងបាន និងឆេះរោងស្នាក់នៅរបស់កម្មករជាង១០បន្ទប់ដែលមានទំហំ២ម៉ែត្រ គុណ ២ម៉ែត្រ និងឆេះអស់ម៉ូតូ២គ្រឿងផងដែរ តែក្នុងករណីនេះ មិនបង្កឲ្យមានមនុស្សរងរបួសឡើយ។ ចំណែកមូលហេតុនៃការឆាបឆេះនគរបាលជំនាញសន្និដ្ឋានថា ដោយសារជាងផ្សារដែក ផ្សារមិនប្រយ័ត្នទើបធ្លាក់កម្ទេចដែកបង្កជាអណ្ដាតភ្លើង៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


