ព័ត៌មានជាតិ
វាគ្មិនល្បីៗជាង៣០រូបមកពីជុំវិញពិភពលោកចែករំលែកបទពិសោធន៍ស្តីពីសុខភាពនិងសុវត្ថិភាពនៅកន្លែងធ្វើការ
ភ្នំពេញ ៖ វាគ្មិនល្បីៗជាង៣០រូប មកពីជុំវិញពិភពលោករួមទាំងកម្ពុជាផង បានចូលរួមសនិ្នសីទលើកទី៦ ស្តីពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ នៃប្រទេសសិង្ហបុរីដើម្បីពិភាក្សានិងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកទាក់ទិននឹងបញ្ហាសុខភាពនិងសុវត្ថិភាពរបស់កម្មករនិយោជិតនៅកន្លែងធ្វើការ។

លោកហេង សួរ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាទីប្រឹក្សានៃមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីអនាគតនៃការងារដែលបានចូលរួមសនិ្នសីទតាមរយៈប្រព័ន្ធវីដេអូបានឲ្យដឹងថា សន្និសីទនេះ ក៏ជជែកគ្នាផងដែរ បញ្ហាពាក់ព័ន្ធនឹងការពឹងផ្អែកគ្នាទៅវិញទៅមកនៃធុរកិច្ច និងកម្មករនិយោជិតរបស់ខ្លួន និងថាតើអ្នកគ្រប់គ្រងធុរកិច្ចអាចបង្កើតវប្បធម៌ធុរកិច្ចប្រកបដោយចីរភាព, ផលប៉ះពាល់នៃប្រព័ន្ធឌីជីថល, សុខភាពផ្លូវចិត្ត, ការផ្លាស់ប្តូរនៅកន្លែងធ្វើការ និងអនាគតនៃការងារ ក្នុងបរិបទផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើការងារ សុខភាព និងសុវត្ថិភាពនៃកម្មករនិយោជិត។

លោកបានបន្តថា «ប្រធានបទពិភាក្សាក្នុងសន្និសីទនេះ គឺជាបទពិសោធន៍ និងជាចំណេះដឹងដែលមានគុណតម្លៃបន្ថែសម្រាប់ការអភិវឌ្ឍន៍វិស័យការងារ ជាពិសេសផ្នែកសុវត្ថិភាព និងសុខភាព ការងារនៅកម្ពុជា នៅក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នេះ»។

គួរបញ្ជាក់ថា សន្និសីទលើកទី៦ ស្តីពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ នៃប្រទេសសិង្ហបុរី រៀបចំឡើងដោយក្រុមប្រឹក្សាសុខភាពនិងសុវត្ថិភាពនៅកន្លែងធ្វើការ នៃប្រទេសសិង្ហបុរី ក្រសួងហត្ថពលកម្ម និងដៃគូត្រីភាគីផ្សេងទៀត មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


