ព័ត៌មានជាតិ
សម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យបើកដំណើរការសាលារៀនឡើងវិញ នៅថ្ងៃទី២៣ខែវិច្ឆិកា
ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអនុញ្ញាតឲ្យបើកដំណើរការសាលារៀននៅរាជធានីភ្នំពេញនិងទីរួមខេត្តកណ្តាលឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ។
តាមរយៈសារជាសម្លេងដែលបានផ្សព្វផ្សាយ កាលពីយប់ថ្ងៃទី១៨វិច្ឆិកានេះ សម្តេចតេជោបានមានប្រសាសន៍ថា «តាមសំណើរបស់ក្រសួងអប់រំយុវជននិងកីឡាសាលារៀននឹងបើកឡើងវិញនៅថ្ងៃទិ២៣វិច្ឆិកាខាងមុខហើយខ្ញុំបានប្រាប់ឯកឧត្តម ហង់ជួនណារ៉ុនឲ្យបើកស្តាតអូឡាំពិកឡើងវិញដែរ»។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំលោកម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបើកសារមន្ទីរនិងរោងកុនឡើងវិញផងដែរ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលផ្ទុះព្រឹត្តិការណ៍៣វិច្ឆិកានេះក្រសួងអប់រំយុវជននិងកីឡាបានផ្អាកសាលារៀនរដ្ឋនិងឯកជននៅរាជធានីភ្នំពេញនិងនៅទីរួមខេត្តកណ្តាលរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី៨ខែវិច្ឆិកាកន្លងទៅ។ ក្នុងនោះមានគ្រឹះស្ថានសាធារណៈចំនួន៩ និងសាលារដ្ឋចំនួន១០ ត្រូវបានរកឃើញថា មានការប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី