ព័ត៌មានជាតិ
ពលរដ្ឋរស់នៅខណ្ឌដូនពេញ ជ្រោយចង្វារ និងព្រែកព្នៅ សូមរួសរាន់ទៅចាក់វ៉ាក់សាំង ខណៈដូសទី១នឹងបិទបញ្ចប់នៅថ្ងៃនេះ
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ដល់ប្រជាពលរដ្ឋរស់នៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលជាខណ្ឌនៅសេសសល់ចុងក្រោយរួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈដូសទី១នឹងបិទបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះហើយ។

លោក វេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣មិថុនាថា ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅនេះ បានចាប់ផ្តើមចាក់ដូសទី១កាលពីថ្ងៃទី១០ខែមិថុនា រហូតដល់ថ្ងៃទី២៣មិថុនានេះហើយ នឹងត្រូវបន្តចាក់ដូសទី២ចាប់ពីថ្ងៃទី២៥ ខែមិថុនាដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ខាងមុខ។ លោក វេជ្ជបណ្ឌិត បានបន្តទៀតថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មានប្រជាពលរដ្ឋរស់នៅនិងស្នាក់នៅក្នុងរាជធានីភ្នំពេញ មានប្រជាពលរដ្ឋចំនួន១៦៥៤៩៣៨នាក់ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងនោះអ្នកទទួលបានចាក់ដូសទី២ មានចំនួន១៤៩៦៧៦៧នាក់។
លោក វេជ្ជបណ្ឌិត បានបន្ថែមទៀតថា«ក្រុមការងារនឹងចាក់វ៉ាក់សាំងជួនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនថាប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ឬស្នាក់នៅបណ្តោះអាសន្ននៅក្នុងរាជធានីភ្នំពេញនោះទេ ឱ្យតែមកចាក់ គឺចាក់តែទាំងអស់ហ្នឹង»។
លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរខណ្ឌនីមួយៗពិសេសខណ្ឌ ដែលបានចាក់វ៉ាក់សាំងរួចហើយ ត្រូវស្រង់ស្ថិតិអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដើម្បីឱ្យពួកគេទទួលបានចាក់គ្រប់ៗគ្នា។ លោក វេជ្ជបណ្ឌិត បានបន្តទៀតថា ការទទួលបានវ៉ាក់សាំងគ្រប់ៗគ្នានេះ នឹងជួយកាត់បន្ថយការចម្លងជំងឺពីធ្ងន់ទៅស្រាល។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អត្រាឆ្លងជំងឺកូវីដ១៩ ធ្លាក់ចុះនៅរាជធានីភ្នំពេញនេះគឺដោយសារតែការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្របដណ្តប់បានស្ទើរ១០០ភាគរយនិងការអនុវត្តវិធានការ៣ការពាររួមមាន ពាក់ម៉ាសលាងសំអាតដៃនិងរក្សាគម្លាតសុវត្ថិភាពនិង៣កុំរួមមាន កុំទៅកន្លែងដែលមានមនុស្សអ៊ូរអរកកកុញច្រើន កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់អាកាសចេញចូល និងកុំចាប់ដៃគ្នា ប៉ះគ្នាឬអោបគ្នា។ លោក វេជ្ជបណ្ឌិត បានបន្តទៀតថា ជំងឺកូវីដ១៩ មិនអាចលប់បំបាត់បាន១០០ភាគរយបានទេ តែសំខាន់ពេលនេះយើងត្រូវកាត់បន្ថយកុំឱ្យស្ថានភាពជំងឺនេះកាន់តែធ្ងន់ធ្ងរៗប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣៥១៧៩៤៣នាក់ ស្មើនឹង៣៥.១៨ភាគរយ ក្នុងនោះមានអ្នកចាក់ដូសទី២ បានចំនួន២៧៥៧៧៩៦ នៃផែនការចាក់សរុប១០លាននាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ រដ្ឋាភិបាលបន្តបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតព្យួរការងារជាង១ម៉ឺននាក់ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS



