ព័ត៌មានជាតិ
រថយន្តដឹកដីបុកចូលផ្ទះពលរដ្ឋរងរបួសក្មេងប្រុស-ស្រីពីរនាក់
បុរសជាអ្នកបើកបររថយន្តដឹកដីម្នាក់ស្រវឹងស្រាបាត់ការគ្រប់គ្រងបើករថយន្តរ៉េចង្កូតបុកចូលផ្ទះអ្នកស្រុកបណ្តាលឲ្យរងរបួសក្មេងប្រុស-ស្រី ចំនួន២នាក់ធ្ងន់ធ្ងរ។
ប្រភពនៅទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពដដែលថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកដី១គ្រឿងបើកបរយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើងក្នុងសភាពរេចង្កូតចុះឡើង ទំនងអ្នកបើកបរស្រវឹងស្រាខ្លាំង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ១ខ្នងតែម្តង។

សមត្ថកិច្ចបានឲ្យដឹងដែរថា ផ្ទះរងគ្រោះ១ខ្នងក្នុងករណីខាងលើមានម្ចាស់ឈ្មោះ រឿង ជំរឺ បណ្តាលឲ្យក្មេងប្រុស-ស្រីចំនួន២នាក់ជាកូនរបស់ម្ចាស់ផ្ទះរងរបួសធ្ងន់ ដែលម្នាក់ជាក្មេងស្រីអាយុ១០ឆ្នាំរបួសជើង និងម្នាក់ទៀតជាក្មេងប្រុសអាយុ៥ឆ្នាំរបួសធ្ងន់ធ្លាយពោះវៀន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ចំណែកឯជនបង្កឈ្មោះ ឃណ គឹមឈឿន អាយុ២៤ឆ្នាំ ត្រូវបានអ្នកស្រុកឃាត់ខ្លួន មានទីលំនៅក្នុងខេត្តព្រៃវែង មកស្នាក់នៅដឹកដីឲ្យក្រុមហ៊ុននៅសំណង់ធារាសាស្ត្រអាងទឹកកំពីងពួយបើកបររថយន្តដឹកដីពណ៌សមានស្លាកលេខ ភ្នំពេញ.៣D-១២៦៦។

ក្រោយកើតហេតុភ្លាមៗនោះ មន្ត្រីនគរបាលចរាចរណ៍ស្រុក សហការជាមួយកម្លាំងស្នងការខេត្តកសាងបែបបទបញ្ជូនទាំងជនបង្ក ទាំងវត្ថុតាងរថយន្តទៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


