Connect with us

ព័ត៌មានជាតិ

គាស់ផ្ទះប្រពន្ធចុងយកលុយនិងខ្សែ ក ជាង១ម៉ឺនដុល្លារ ឱ្យប្រពន្ធ​ដើម​ប៉ូលិសតាមទៅយកដល់ផ្ទះ​

បានផុស

នៅ

​​ដោយ​ទទួលបានពាក្យ​បណ្តឹង​របស់​ស្ត្រីជន​រងគ្រោះ កម្លាំង​នគរបាល​ខេត្តសៀមរាបសហការគ្នា​ចុះ​ស្រាវជ្រាវ​រហូត​ឈានដល់​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​ដែល​បានគាស់ផ្ទះ​ប្រពន្ធចុង​យកលុយ​ឲ្យ​ប្រពន្ធដើម​នៅឯ​ខេត្ត​ត្បូងឃ្មុំ​។​

លោក​វរសេនីយ៍ទោ សុខ ម៉េង​អ៊ាង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៤​ ខែមិថុនា​នេះ​ថា បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​ប្រពន្ធចុង និង​ដោយមានការចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ទិត្យ ណា​រ៉ុង ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​,​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ,​លោក​វរសេនីយ៍ឯក ណុប សារ៉ាត់​ លោក​វរសេនីយ៍​ស្នងការរង​ជា​ជំនួយ​ការដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់បាន​ឲ្យ​រូបលោក ដឹកនាំ​បើក​ការស្រាវជ្រាវ ជាមួយ​នគរបាល​មូលដ្ឋានដើម្បី​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យយកមក​សួរនាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បន្តថា ហេតុ​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តីនៅវេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃ​២៣ ​ខែមិថុនា​ ឆ្នាំ​២០២១ ស្ថិត​នៅផ្ទះជនរងគ្រោះ​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។​

លោក​បន្ថែមថា ជនសង្ស័យ​មានឈ្មោះ យ៉ែម សំណាង ភេទ​ប្រុស អាយុ៤៨​ឆ្នាំ មុខរបរ គក់ជេ​រថយន្ត មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ពាក់ព័ន្ធ​ករណី អំពើ​លួច​មាន​ស្ថាន ទម្ងន់ទោស ( គាស់​ស័ង្កសី​)​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា​ ឆ្នាំ​២០២១​ ត្រង់ចំណុច​ក្នុងផ្ទះ​ជនរងគ្រោះ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។

លោកបាន​បន្ថែមថា ដោយយោងតាមពាក្យបណ្តឹង​ជនរងគ្រោះឈ្មោះ បឿ ឈុន​នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរអ៊ុតសក់ នៅ​ផ្សារកណ្ដាល រស់នៅ​បច្ចុប្បន្ន ភូមិ ឃុំ កើតហេតុ​ខាងលើ ចុះ​ថ្ងៃទី​២៣​ខែមិថុនា ឆ្នាំ ២០២១ ។​

លោក​បញ្ជាក់ថា មុនពេល​កើតហេតុ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០២១ ជន​រងគ្រោះ បាន​ចាក់សោរ​ទ្វារផ្ទះ​ទុកចោល ហើយ​ទៅ​មើល​ម្តាយ​ឈឺនៅ​ខេត្ត​ត្បូងឃ្មុំ​ លុះ​រហូតដល់​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០២១​ជនរងគ្រោះបាន​ត្រឡប់មកផ្ទះវិញក៏​ឃើញ​ផ្ទះ​មាន​ស្នាម​គាស់ ​និង​រើកកាយ​នៅក្នុង​បន្ទប់ដេក​របស់​ជនរ​ង​គ្រោះ​ដោយ​បាត់បង់​ប្រាក់​ដុល្លារ​ចំនួន​១២៤០០​ដុល្លារ ខ្សែក​.​មាស​០១​ខ្សែ ទម្ងន់​១​តម្លឹង (​ទ្រព្យសម្បត្តិ​ទាំងអស់របស់​ជនរងគ្រោះ​ដាក់​ក្នុង​ស្រោមខ្នើយ​ក្នុង​បន្ទប់ដេក )​។​

លោកបាន​បន្ថែមទៀតថា ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ហើយ លោក​បាន​ដឹកនាំ​ចុះ​បានធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ទៅលើ​សង្ស័យ​ឈ្មោះ យ៉ែម សំណាង ត្រូវជា​ប្តី​ចុង​របស់​ជនរងគ្រោះ​ហើយ​កម្លាំង​សមត្ថកិច្ច​បាន​នាំឈ្មោះ យ៉ែម សំណាង យកមក​ធ្វើការ​សាកសួរនៅ​ការិយាល័យ​ជំនាញ​។​

តាម​ចម្លើយសារភាពរបស់​ជនសង្ស័យ​ឈ្មោះ យ៉ែម សំណាង បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាពដូច​ករណី​ខាងលើនេះ​ពិតប្រាកដ​មែន នៅ​ព្រឹក​ថ្ងៃទី១៩ ​ខែមិថុនា​ ឆ្នាំ២០២១ដោយ​ឃើញ​ជនរងគ្រោះ​មិន​នៅផ្ទះ​(​ប្រពន្ធចុង​របស់គាត់​)​ គាត់​ក៏បាន​ចូលធ្វើ​សកម្មភាព​ដោយ​យកដង្កាប់​កាត់​ស័ង្កសី​បង្អួច​ហើយ​លូកដៃ​បើក​គន្លឹះទ្វារ​ចូល​បន្ទប់​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​លួច​យក​ប្រាក់​ដុល្លារ​ចំនួន​១១២០០​និង ខ្សែក​.​មាស ១​ខ្សែ​មិនដឹង​ទម្ងន់ដើម្បី​យកប្រាក់​ទៅ​ទិញ​រថយន្ត​ក្រោយ​ពេលធ្វើ​សកម្មភាព​ហើយ ខ្លួន​បាន​យកប្រាក់ និង​ខ្សែក ទៅ​ផ្ញើ​ឲ្យ​ប្រពន្ធដើម​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

បច្ចុប្បន្នជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាបបានរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​ច្បាប់​។​ ចំណែក​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ទៅយក​ពី​ប្រពន្ធដើម​នៅ​ខេត្ត​ត្បូងឃ្មុំមក​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​ហើយ​៕​

អត្ថបទ ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម