Connect with us

ព័ត៌មានជាតិ

​ត្រឹមមួយ​ថ្ងៃ ខេត្ត​ចំនួន ១៥ រកឃើញ​អ្នកឆ្លង​កូវីដ ៥៦៣ ករណី ​

បានផុស

នៅ

ក្រសួង​សុខាភិបាល​បានរាយការណ៍​តួលេ​ខអ្នក​​ឆ្លង​សរុប​ទូទាំងប្រទេសកាល​ពី​​ម្សិលមិញ​មាន​ចំនួន ៦៥៥ នាក់។ យ៉ាង​ណា​មិញ​ បើ​​តាម​របាយការណ៍​ខេត្ត​ចំនួន ១៥ ត្រឹមមួយ​ថ្ងៃ​មានអ្នក​ឆ្លង​រហូត​ដល់ ៥៦៣ នាក់។ ខេត្តកោះកុង ការ​ឆ្លង​រាលដាលនៅ​តែធ្ងន់ធ្ងរ​មាន​រហូត​ដល់ ៩៣ ករណី។ ដោយ​ឡែក​ខេត្ត​រតនគិរី​ស្ថិត​នៅ​ភាគឦសាន រក​ឃើញ​អ្នក​ឆ្លង​ ៦៣ ករណី។

រាជធានី​ភ្នំពេញ និ​ងខេត្តព្រះសីហនុ​មិន​មាន​របាយការណ៍​តួលេខ​អ្នក​ឆ្លងកាលពី​ម្សិលមិញ​នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោម​ជា​របាយករណ៍​តួលេខ​អ្នក​ឆ្លង​តាម​ខេត្ត​ចំនួន ១៥ ដែល​ប្រកាស​កាល​ពី​ម្សិលមិញនេះ៖

១-ខេត្ត​កំពត ( ៣០ នាក់)
២-ខេត្ត​កោះកុង ( ៩៣ នាក់)
៣-ខេត្ត​សៀមរាប ( ៤៩ នាក់)
៤-ខេត្ត​កំពង់ចាម ( ៦៧ នាក់)
៥-ខេត្ត​កែប ( ១៥ នាក់)
៦-ខេត្ត​កំពង់ធំ ( ៧ នាក់)
៧-ខេត្ត​ព្រៃវែង ( ១៤ នាក់)
៨-ខេត្ត​ឧត្តរមានជ័យ ( ៦០ នាក់)
៩-ខេត្ត​បាត់ដំបង ( ២៥ នាក់)
១០-ខេត្ត​ប៉ៃលិន ( ៧ នាក់)
១១-ខេត្ត​ស្វាយរៀង ( ៨៩ នាក់)
១២-ខេត្ត​មណ្ឌលគិរី ( ៤ នាក់)
១៣-ខេត្ត​រតនគីរី ( ៦៣ នាក់)
១៤-ខេត្ត​ស្ទឹងត្រែង ( ៣០ នាក់)
១៥-ខេត្ត​កំពង់ឆ្នាំង ( ១០ នាក់)

យោងតាម​សេចក្តីជូនដំណឹង​របស់ក្រសួង​សុខាភិបាល​ចេញ​កាល​ពី​ម្សិលមិញ​នេះ បាន​រកឃើញ​ករណី​ឆ្លង​​ទូទាំង​ប្រទេស​ចំនួន ៦៥៥ នាក់ អ្នកជា​សះស្បើយ ៦៩៦ នាក់ និង​ស្លាប់​ ១៨ នាក់​ទៀត។

​គិតត្រឹម​ថ្ងៃ ២៤ មិថុនា ២០២១ ​តួលេខ​អ្នក​ឆ្លងកូវីដ​នៅ​ប្រទេស​កម្ពុជា​កើន​ឡើង​ដល់ ៤៥ ៣៦៦ នាក់ និង​ស្លាប់ ៤៩៣ នាក់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម