ព័ត៌មានជាតិ
ទីលានកប់សំរាមថ្មីប្រើបច្ចេកវិទ្យា បំប្លែងសំរាមទៅជាជីកំប៉ុស្ត ប្រែក្លាយទឹកស្អុយទៅជាទឹកស្អាត និងសួនថែមទៀត
ខេត្តបាត់ដំបង៖ ទីលានកប់សំរាមបែបបច្ចេកទេសថ្មីទំនើបលើផ្ទៃដីជាង ២០ហិកតា ក្នុងខេត្តបាត់ដំបង ចាប់ផ្តើមដំណើរការស្ថាបនា។ ក្រោយបញ្ចប់គម្រោងសាងសង់ ទីលានកប់សំរាមនេះមានតួនាទីបំប្លែងសំរាមទៅជាជីកំប៉ុស្ត និងមិនបង្កការប៉ះពាល់ដល់បរិស្ថានឡើយ បើទោះបីជាលើគោកនិងក្រោមដីក៏ដោយ។

លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងជាប្រធានអង្គភាពអនុវត្តគម្រោងPIU បានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិកឲ្យដឹងនៅល្ងាចថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១នេះថា គម្រោងសាងសង់ទីលានកប់សំរាមខាងលើ គឺជាសមិទ្ធិផលថ្មីមួយទៀត តាមរយ:ការខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបង។ វាជាគម្រោងហិរញ្ញទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB អនុវត្តការស្ថាបនាចំនួន៥១០ថ្ងៃ គិតចាប់តាំងពីខែមេសាឆ្នាំ២០២១កន្លងមក។
លោកស្រីពន្យល់ថា ទីលានកប់សំរាមតាមលក្ខណះបច្ចេកទេសថ្មីនេះ ខុសពីបណ្តាទីលានចាក់សំរាមផ្សេងៗទៀតដោយបាតនៃរណ្តៅដីនីមួយៗ មុនចាក់សំរាមចូលត្រូវអ្នកបច្ចេកទេសកិនបង្ហាប់ប្រភេទដីឥដ្ឋឲ្យណែន រួចក្រាលទ្រនាប់កៅស៊ូមុននឹងចាក់សំរាម។ ក្រោយការចាក់សំរាមចូល អ្នកជំនាញចាប់ផ្តើមកិនឲ្យហាប់ណែននិងចាក់ដីឥដ្ឋកិនបន្តរួចក្រាលទ្រនាប់កៅស៊ូបន្ថែមទៀត។

ដោយឡែក ចំពោះទឹកទឹកកខ្វក់ដែលចេញពីសំរាម ត្រូវបានគេបង្ហូរបញ្ចូលក្នុងអាងចម្រោះ ដើម្បីបំប្លែងឲ្យក្លាយជាទឹកស្អាត ហើយបន្តអនុវត្តដដែលៗដូចគ្នា ដើម្បីទប់ស្កាត់ការជ្រាបទឹកនាំឲ្យប៉ះពាល់ដល់ផ្នែកខាងក្រោមដី និងនៅលើដីឬបំពុលនៅក្នុងខ្យល់។
លោកស្រីបន្តថា ចំណែកកាកសំណល់សំរាមទាំងអស់ដែលដឹកជញ្ជូនចូលទីលានដ៏ទំនើបនេះ ត្រូវថ្លឹងរួចហើយញែកសំរាមប្រភេទដែលអាចយកទៅធ្វើជាអេតចាយ និងសំរាមជាសំណល់សរីរាង្គបែងចែកធ្វើជាជីកំប៉ុស សម្រាប់បំរើដល់វិស័យកសិកម្មផងដែរ។

គម្រោងទីលានកប់សំរាមបែបបច្ចេកទេសទំនើបនេះ បានសាងសង់ឡើងលើផ្ទៃដីចំនួន២១ហិកតា ដោយមានបំពាក់ប្រព័ន្ធលូពទ្ធជុំវិញ សម្រាប់ប្រែក្លាយទឹកកខ្វក់ ដែលចេញពីសំរាមក្រោយពីកិនឱ្យក្លាយទៅជាទឹកស្អាត ត្រៀមទុកសម្រាប់បាញ់ពន្លត់សំរាមនៅពេលដែលឆេះ ដោយប្រការណាមួយដោយយថាហេតុ។
គម្រោងទីលានកប់សំរាមបច្ចេកទេសថ្មីធំ មិនធ្លាប់មាននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនេះ ក៏នឹងកែច្នៃឲ្យទៅជាសួនផ្កាឬជាទីថ្នាលដាំពូជដំណាំនានាទៀត ខណះបច្ចុប្បន្នដំណើរការសាងសង់បានប្រមាណជា៧ភាគរយហើយនៅលើផ្ទៃដីចំនួន២១ហិកតានៅក្នុងភូមិប៉ោយស្វាយឃុំតាគ្រាមស្រុកបាណន់ មានចំងាយប្រមាណជា២៥គីឡូម៉ែត្រពីទីប្រជុំជនក្រុងបាត់ដំបង៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


