ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្ទឹងត្រែងផ្សព្វផ្សាយឲ្យអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលយកសំណាករកមេរោគកូវីដ-១៩
បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ តាមហាងខារ៉ាអូខេ អាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារសាមគ្គីស្ទឹងត្រែង អាជ្ញាធរខេត្ត បានធ្វើការផ្សព្វផ្សាយបន្ទាន់មួយឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ ពាក់ព័ន្ធផ្ទាល់ឬប្រយោល និងអ្នកវិជ្ជមានកូវីដ១៩ ទៅយកសំណាកវិភាគ រកមេរោគកូវីដ១៩។

បន្ទាប់ពីមានការផ្សព្វផ្សាយពីអាជ្ញាធរខេត្តគេបានឃើញ មានមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើន បាននាំគ្នាទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅគោលដៅចំនួនពីរកន្លែង ក្នុងខេត្តស្ទឹងត្រែងទី១-មណ្ឌលចត្តាឡីស័កកម្រិត១ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និងទី២-នៅមុខសាលាខេត្តស្ទឹងត្រែង ក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ហើយនៅល្ងាចថ្ងៃទី ២៧ ខែមិនថុនាឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន៣១នាក់បន្ថែមទៀត។

រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាសព័ត៌មានថា ចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនាឆ្នាំ ២០២១នេះ មេរោគកូវីដ-១៩បានផ្ទុះចេញពីហាងខារ៉ាអូខេ អាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារសាមគ្គីស្ទឹងត្រែង និងតាមជនបទមួយចំនួនផងដែរ ក្នុងមួយថ្ងៃមិនក្រោម៣០នាក់នោះទេ ក្នុងរយៈពេល៤ថ្ងៃ មន្ត្រីជំនាញរកឃើញដល់ទៅ១៦០នាក់ឯណោះ។
ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តស្ទឹងត្រែងសូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានកូកូវីដ១៩ ប្រញាប់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងរង្វង់ក្រុមគ្រួសាររៀងៗខ្លួន រយៈពេល ១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃនោះទេ។

ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ក្នុងករណីបុគ្គលណាមិនអនុវត្តកាតព្វកិច្ចល្មើសនិងវិធានសុខាភិបាល នឹងត្រូវពិន័យអន្តរកាល ចាត់វិធានការផ្លូវច្បាប់ផងដែរ។ រដ្ឋបាលខេត្តស្ទឹងត្រែង:សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងចូលរួមអនុអនុវត្តយ៉ាងយកចិត្តទុកដាក់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន១៨៩នាក់ ស្រី៩២នាក់ ជាសះស្បើយ១៣នាក់ ស្លាប់គ្មាន និងអ្នកកំពុងសម្រាកព្យាបាល១៧៦នាក់ ស្រី៨៦នាក់៕
អត្ថបទ ៖ ងិនលីម

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


