Connect with us

ព័ត៌មានជាតិ

Update ចាប់បានហើយ តាចាស់កាប់សម្លាប់​យាយ​ម្នាក់​ព្រោះរឿង​ទំនាស់​ព្រំដី ​

បានផុស

នៅ

​​ឃាត​.​ក វ័យ​ចំណាស់ម្នាក់ដែល​កាប់សម្លាប់​យាយ​ម្នាក់​គ្មាន​ញញើត​ដៃ​ស្លាប់​នៅកន្លែង​ព្រោះតែ​រឿង​ទំនាស់​ព្រំដី ទីបំផុត​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយកាលពីវេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃទី​២៧​ ខែមិថុនា ឆ្នាំ​២០២១ នៅ​ផ្ទះ​ជនដៃដល់​តែម្តង ស្ថិតនៅ​ភូមិ​ឃូ​ស្វាយ ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍​ឯក មាស ប្ញ​ទ្ធី អធិការនគរបាលស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា​ ក្រោយពី​កើត​មាន​អំពើ​ឃាតកម្ម​យ៉ាង​ព្រៃផ្សៃបាន​កើតឡើង​កាលពីវេលា​ម៉ោង​១២​និង​០៥​នាទី​ថ្ងៃត្រង់ ​ថ្ងៃទី​២៦​ខែមិថុនា ឆ្នាំ​២០២១ ទៅលើ​ជនរងគ្រោះ​ឈ្មោះ សួ សួង ភេទ​ស្រី​អាយុ​៧៤​ឆ្នាំ​ នៅ​ភូមិ​ឃូ​ស្វាយ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចមក ឃាត​.​ក បាន​រត់គេចខ្លួន​បាត់​បាន​ចំនួន​២​ថ្ងៃ​។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ​ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ និង​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ចាំ​ឃ្លាំមើល​នៅផ្ទះ​ជនល្មើស រហូតដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៧ ​ខែមិថុនា ឆ្នាំ​២០២១ ជនដៃដល់​ឈ្មោះ ច​យ សឺ​ន ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ បាន​ដើរមក​ផ្ទះត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាលចាប់​ឃាត់ខ្លួន​ភ្លាមៗ​ និង​ដកហូត​វត្ថុ​តាង​ពូថៅ​ពុះអុស​លាក់ទុក​នៅ​នឹង​ផ្ទះ​១ ដែល​ជនដៃដល់​យកទៅ​កាប់​លើ​ជនរងគ្រោះ​។​

លោកបានបញ្ជាក់​បន្ត​ថា ​ពាក់ព័ន្ធ​នឹង​ករណី​ឃាត​កម្មនេះ​ កើតឡើង​ព្រោះតែ​ជនដៃដល់​ជា​ឃាត​.​ក មានទំនាស់​ក្នុង​រឿង​ព្រំដី​ជាប់​គ្នា ជាមួយ​ស្ត្រី​រងគ្រោះ​កន្លងមក ។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕​

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម